ឥណ្ឌារៀបចំផែនការកសាងរបាំង laser តាមខ្សែព្រំដែនជាមួយប៉ាគីស្ថាន

ឥណ្ឌារៀបចំផែនការកសាងរបាំង laser តាមខ្សែព្រំដែនជាមួយប៉ាគីស្ថាន - ảnh 1
ទាហានឥណ្ឌាឈរយាមនៅខ្សែព្រំដែនជាមួយប៉ាគីស្ថាន (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១៩ មករា ឥណ្ឌាមានផែនការកសាងរបាំង laser តាមតំបន់ក្ដៅ
នៅព្រំដែនជាមួយប៉ាគីស្ថានក្រោយពីការវាយប្រហារបង្ហូរឈាមតម្រង់ទៅលើមូល
ដ្ឋានទ័ពជើងអាកាសរបស់ឥណ្ឌាកាលពីដើមខែមករាឆ្នាំ២០១៦។ឥណ្ឌានឹងប្រើ
ប្រាស់បច្ចេកវិទ្យាជញ្ជាំង laser អភិវឌ្ឍន៍ដោយកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌានៅ
តំបន់មាត់ទន្លេទាំងអស់និងតំបន់នានាដែលមិនទាន់មានរបាំងនៅរដ្ឋ Punjab ភាគ
ឦសានឥណ្ឌា តាមខ្សែព្រំដែនជាមួយប៉ាគីស្ថាន។បំរ៉ែបំរួលពោលខាងលើ ត្រូវបាន
នាំចេញក្រោយពីកើតឡើងការវាយប្រហារនាថ្ងៃទី២ មករា​ កន្លងទៅ តម្រង់ទៅលើ
មូលដ្ឋានទ័ពជើងអាកាស Pathankot ដែលបណ្ដាលឲ្យមនុស្ស ចំនួន៧នាក់ស្លាប់។
ជនដៃដល់ទាំង៤នាក់ជាជនជាតិប៉ាគីស្ថានត្រូវបានកំទិចក្រោយ ពី១៤ម៉ោងបាញ់
គ្នាទៅនឹងកងកម្លាំងសន្តិសុខឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ