ឥណ្ឌា​រៀប​ចំ​ពិធី​ព្យុហយាត្រា​ ​ដើម្បី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី ៧៣

(VOVWORLD) - នៅថ្ងៃទី ២៦ ខែមករា ឥណ្ឌាបានរៀបចំពិធីរំលឹកខួប ៧៣ ឆ្នាំ នៃទិវាសាធារណរដ្ឋ តាមរយៈព្យុហយាត្រាទ្រង់ទ្រាយធំ នៅឯតំបន់វិថី Rajpath រដ្ឋធានី New Delhi ។
ឥណ្ឌា​រៀប​ចំ​ពិធី​ព្យុហយាត្រា​ ​ដើម្បី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី ៧៣ - ảnh 1ពិធីរំលឹកទិវាសាធារណរដ្ឋលើកទី៧៣ នៅទីក្រុង New Delhi ថ្ងៃទី២៦ ខែមករា។

ក្បូនព្យុហយាត្រាជានិមិត្តរូប ដែលបានប្រព្រឹត្តទៅនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ២៦ ខែមករា (ម៉ោងនៅតំបន់) សំដៅបង្ហាញកម្លាំងយោធារបស់ប្រទេសជាតិ ភាពចម្រុះនៃវប្បធម៌ និងភាពច្នៃប្រឌិតក្នុងវិស័យផ្សេងៗគ្នា។ ឆ្នាំ ២០២២ នេះ ជាឆ្នាំទីពីរជាប់គ្នាហើយ ដែលឥណ្ឌាបានរៀបចំពិធីរំលឹកទិវាសាធារណរដ្ឋ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះហើយ ព្រឹត្តិការណ៍ឆ្នាំនេះ មិនមានការចូលរួមពីថ្នាក់ដឹកនាំបរទេសឡើយ។

នៅមុនការធ្វើព្យុហយាត្រា លោកនាយករដ្ឋមន្ត្រី Narendra Modi បានអញ្ជើញទៅដាក់ផ្កានៅវិមានអនុស្សាវរីយ៍សង្គ្រាមជាតិ ដោយគោរពវិញ្ញាណក្ខន្ធទាហានដែលបានលះបង់ជីវិតសម្រាប់ប្រទេសជាតិ។ ពិធីនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Rajnath Singh និងមន្ត្រីក្រសួងការពារជាតិផ្សេងទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ