ឥណ្ឌារារាំងកងទ័ពចិនឈ្លានពានទឹកដី

(VOVWORLD) - កងទ័ពឥណ្ឌានៅថ្ងៃទី ១ ខែកញ្ញា បានរារាំងកងទ័ពចិនឈ្លានពានទឹកដីនៅតំបន់ Chumar ដែលស្ថិតនៅ ខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC) រវាងប្រទេសទាំងពីរ នៅតំបន់ Ladakh ភាគខាងកើត។
ឥណ្ឌារារាំងកងទ័ពចិនឈ្លានពានទឹកដី - ảnh 1 កងទ័ពឥណ្ឌា (រូបថត៖ ANI)

នាបច្ចុប្បន្ននេះ កងទ័ពឥណ្ឌាបានស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ នៅតាមខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC) ហើយត្រៀមខ្លួនជាស្រេចតបតវិញរាល់សកម្មភាពឈ្លានពានណាមួយរបស់ចិន។

ភាគីឥណ្ឌាបានចោទប្រកាន់ចិនពីបទ“ រំលោភលើការយល់ដឹងរួម ក្នុងជំនួបការទូត និងការពារជាតិស្ដីពីបញ្ហា ប្រឈមមុខដាក់គ្នានៅតំបន់ Ladakh ខាងកើត ហើយបានធ្វើសកម្មភាពបង្ករឿងហេតុយោធា ដើម្បីផ្លាស់ប្ដូរស្ថានភាពដើម” ។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ក្រសួងការបរទេសឥណ្ឌាបានជំរុញឱ្យប្រទេសជិតខាងចិនរឹតបន្តឹងវិន័យនិងគ្រប់គ្រងកងទ័ពនៅខ្សែជួរមុខ ព្រមទាំងអះអាងថា ឥណ្ឌាសន្យាដោះស្រាយរាល់បញ្ហានៅសេសសល់នៅខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC)  តាមរយៈកិច្ចសន្យាសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ