ឥណ្ឌាសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងវិស័យកសិកម្ម
(VOVWORLD) - សេចក្ដីថ្លែងការណ៍របស់ភាគីឥណ្ឌាបានធ្វើឡើងកាលពីថ្ងៃទី២៦ តុលា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា (AIMMAF) លើកទី៧ ស្តីពីកសិកម្ម និងរុក្ខាប្រមាញ់ ។
ឥណ្ឌាបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការតំបន់យ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីធានាកំណើនប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ការអភិវឌ្ឍកសិកម្ម។ សេចក្ដីថ្លែងការណ៍របស់ភាគីឥណ្ឌាបានធ្វើឡើងកាលពីថ្ងៃទី២៦ តុលា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា (AIMMAF) លើកទី៧ ស្តីពីកសិកម្ម និងរុក្ខាប្រមាញ់ ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសុខុមាលភាពកសិករឥណ្ឌា លោក Narendra Singh Tomar តាមទម្រង់អនឡាញ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីកសិកម្មនៃប្រទេសសមាជិកអាស៊ាននានា។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសុខុមាលភាពកសិករ ឥណ្ឌាបានរំលឹកឡើងវិញនូវចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ស្ដីពីការរក្សាមជ្ឈភាពរបស់អាស៊ាននៅក្នុង គោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅខាងកើត" របស់ឥណ្ឌា។ នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីនានាបានអះអាងជាថ្មីនូវការសន្យាចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាលើវិស័យកសិកម្ម និងរុក្ខប្រមាញ់។ ក្រៅពីនេះ ឥណ្ឌាបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យសន្តិសុខស្បៀងអាហារ អាហារូបត្ថម្ភ ការប្រែប្រួលអាកាសធាតុ វប្បកម្មឌីជីថល ការកែច្នៃចំណីអាហារ ខ្សែសង្វាក់តម្លៃ ការផ្សព្វផ្សាយកសិកម្ម និងការលើកកំពស់សមត្ថភាពផងដែរ៕