ឥណ្ឌាសង្កត់ធ្ងន់លើអាទិភាពក្នុងអាណត្តិ​ជាប្រធាន G20

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសថា ប្រទេសនេះនឹងផ្តោតលើផលប្រយោជន៍ជាសកល និងវិបុលភាពពិភពលោកក្នុងអាណត្តិជាប្រធានក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក  (G20)។
ឥណ្ឌាសង្កត់ធ្ងន់លើអាទិភាពក្នុងអាណត្តិ​ជាប្រធាន G20 - ảnh 1ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ប្រគល់តំណែងប្រធាន G20 ដល់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងពិធីបិទកិច្ចប្រជុំកំពូលនៅកោះ បាលី ថ្ងៃទី១៦ វិច្ឆិកា ២០២២ ។ (រូបភាព៖ AFP/TTXV)

នៅក្នុងសុន្ទរកថាតាមវិទ្យុប្រចាំខែ "Mann Ki Baat" (ឆ្លុះបញ្ចាំងពីបញ្ហា) នាយករដ្ឋមន្ត្រី លោក Narendra Modi បានបញ្ជាក់ថា ការទទួលមុខតំណែងជាប្រធានប្ដូរវេននៃក្រុម G20 គឺជា "ឱកាសដ៏ធំធេង" សម្រាប់ប្រទេសឥណ្ឌា។ ប្រធានបទដែលឥណ្ឌាបានលើកឡើងក្នុងអាណត្តិជាប្រធាន G20 គឺ "ផែនដីតែមួយ គ្រួសារតែមួយ អនាគតតែមួយ"។

ឥណ្ឌានឹងកាន់តំណែងជាប្រធាន G20 ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីឥណ្ឌូណេស៊ីបានបញ្ចប់អាណត្តិជាប្រធានប្តូរវេនរបស់ខ្លួន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ