ឥណ្ឌាស្នើប៉ាគីស្ថានធ្វើបត្យាប័នមេភេរវករនៅ Munbai

(VOVWORLD) - ឥណ្ឌានិងសហរដ្ឋអាមេរិកសុទ្ធតែបាន ចោទប្រកាន់ Sajid Mir មកពីក្រុម Lashkar-e-Taiba ដែលឈរជើងនៅប៉ាគីស្ថាន ស្ថិតនៅពីក្រោយករណីវាយប្រហារ ដែលអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ សំដៅទៅលើទីតាំងមួយចំនួនដូចជាសណ្ឋាគារ ស្ថានីយរថភ្លើង និងទីប្រជុំជនរបស់ ជនជាតិជ្វីហ្វ នៅទីក្រុង Munbai។
ឥណ្ឌាស្នើប៉ាគីស្ថានធ្វើបត្យាប័នមេភេរវករនៅ Munbai - ảnh 1 យមនុស្សចំនួន ១៦៦ នាក់ត្រូវស្លាប់ក្នុងករណីភេរវកម្មនៅឥណ្ឌា(រូបថត៖ TTXVN)

ឥណ្ឌាកាលពីថ្ងៃ២៨ ខែមិថុនា បានឲ្យដឹងថា ទីក្រុង New Delhi កំពុងស្វែងរកវិធីចលនា Islamabad ឲ្យធ្វើបត្យាប័នខ្មាន់កាំភ្លើងជួរមុខគេនៅប៉ាគីស្ថានដែលត្រូវជាប់សង្ស័យថា រៀបចំផែនការវាយហារភេរវកម្មបង្ហូ ឈាមនៅទីក្រុង Munbai ប្រទេស ឥណ្ឌាកាលពីឆ្នាំ ២០០៨។ សកម្មភាពនេះប្រព្រឹត្តិទៅ បន្ទាប់ពីក្រុមមន្រ្តីអាមេរិកកាលពីសប្តាហ៍មុនបាននិយាយថា ភេរវកររូបនេះកំពុងរស់នៅដោយសេរីនៅប៉ាគីស្ថាន។

សូមបញ្ជាក់ដែរថា ទាំងឥណ្ឌានិងសហរដ្ឋអាមេរិកសុទ្ធតែបាន ចោទប្រកាន់ Sajid Mir មកពីក្រុម Lashkar-e-Taiba ដែលឈរជើងនៅប៉ាគីស្ថាន ស្ថិតនៅពីក្រោយករណីវាយប្រហារ ដែលអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ សំដៅទៅលើទីតាំងមួយចំនួនដូចជាសណ្ឋាគារ ស្ថានីយរថភ្លើង និងទីប្រជុំជនរបស់ ជនជាតិជ្វីហ្វ នៅទីក្រុង Munbai បានធ្វើឲ្យមនុស្សចំនួន ១៦៦ នាក់ត្រូវស្លាប់ ដែលក្នុងនោះមានពលរដ្ឋអាមេរិក ៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ