ឥណ្ឌាស្នើរឲ្យប៉ាគីស្ថានរាំងស្ដាត់សកម្មភាពភេរវកម្ម

ឥណ្ឌាស្នើរឲ្យប៉ាគីស្ថានរាំងស្ដាត់សកម្មភាពភេរវកម្ម - ảnh 1
ទាហានប៉ាគីស្ថានឈរយាមនៅតាមខ្សែព្រំដែនជាមួយឥណ្ឌានាថ្ងៃទី៣ មករា ឆ្នាំ២០១៥
(រូបថត៖Xinhua/TTXVN)

(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក V K Singh នាថ្ងៃទី៣ មករា បាន
ប្រកាសថា ប៉ាគីស្ថានគប្បីរាំងស្កាត់អង្គការភេរវកម្មនិងអង្គការផ្សេងៗទៀតពីសកម្ម
ភាពបំផ្លិចបំផ្លាញឥណ្ឌាក្នុងស្ថានការណ៍ដែលរដ្ឋអំណាចញូវដេលីកំពុងខំប្រឹងប្រែង
កែលំអរទំនាក់ទំនងទ្វេភាគី។តាមលោក V K Singh ថា ក្រោយពីដំណើរទស្សនកិច្ច
នៅប៉ាគីស្ថានរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi មក ប្រជាជននៅ
ប៉ាគីស្ថានបានមានសេចក្ដីសង្ឃឹមអំពីទំនាក់ទំនងមិត្តភាព ល្អប្រសើររវាងប្រទេស
ទាំងពីរ។ សេចក្ដីថ្លែងការណ៍ពោលខាងលើត្រូវបានចេញផ្សាយបន្ទាប់ពីកើតមាន
ឡើងការ វាយប្រហារតម្រង់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស Pathankot របស់
ឥណ្ឌា ដែលត្រូវបានអនុវត្តន៍ដោយខ្មាន់កាំភ្លើងប៉ាគីស្ថានចំនួន៦នាក់។ខ្មាន់កាំ
ភ្លើងចំនួន ៤នាក់បានកំទិចខណៈដែលបុគ្គលិកសន្តិសុខចំនួន៧នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ