ឥណ្ឌា-អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ

តាមសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសឥណ្ឌា គណៈប្រតិភូអាស៊ានដឹកនាំដោយ អគ្គលេខារងអាស៊ានទទួលបន្ទុកសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លោក Nyan
Lynn ទើបនឹងមានដំណើរទស្សនកិច្ចនៅឥណ្ឌា ក្នុងឱកាសរំលឹកខួបអនុស្សា រវរីយ៍លើក
ទី ២០ ទីវាបង្កើតទំនាក់ទំនងសន្ទនាឥណ្ឌា-អាស៊ាន។ ថ្លែងមតិក្នុង ការពិភាក្សាររវាង
បណ្ដាអ្នកជំនាញការពិគ្រោះយោបល់អស៊ាន-ឥណ្ឌា អគ្គលេខារង Nyan Lynn បាន
អះអាងថា៖ ទំនាក់ទំនងដៃគូរមានប្រសិទ្ធភាពរវាងភាគីទាំង ២ ក្នុងរយៈពេល ២០
ឆ្នាំកន្លងទៅ ព្រមទាំង សង្កត់ធ្ងន់ថា៖ ក្នុងកាលៈទេសៈទ្វីបអាស៊ីបាន ក្លាយទៅជាកំ
លាំងចលករកំណើនឲ្យខឿនសេដ្ឋកិច្ចពិភពលោកទាំងមូលអាស៊ាននិងឥណ្ឌាត្រូវ
ពង្រីកទំនាក់ទំនងដៃគូរតាមរយៈការបង្កើនតភ្ជាប់ដើម្បីបន្តទទួលផលប្រយោជន៍
ជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ