ឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបឯកអគ្គរដ្ឋទូតបារាំង Bertrand Lortholary
(VOVWORLD) -ជំនួបប្រាស្រ័យបានប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែកញ្ញានៅក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ទំនាក់ទំនងការពារជាតិរវាងវៀតណាម-បារាំងក្នុងរយៈពេលកន្លងទៅបានបន្តពង្រឹងនិងអភិវឌ្ឍន៍។ ឧត្តមសេនីយ៍ Ngo Xuan Lich
ឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបឯកអគ្គរដ្ឋទូតបារាំង Bertrand Lortholary
|
ជំនួបប្រាស្រ័យបានប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែកញ្ញានៅក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ទំនាក់ទំនងការពារជាតិរវាងវៀតណាម-បារាំងក្នុងរយៈពេលកន្លងទៅបានបន្តពង្រឹងនិងអភិវឌ្ឍន៍។ ឧត្តមសេនីយ៍ Ngo Xuan Lich បានលើកឡើងថា៖ក្នុងរយៈពេលខាងមុខភាគីទាំងពីរបន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងដំណើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយ៉ាងឆាប់ៗស្តីពីកិច្ចសហប្រតិបត្តិការរវាងបារាំង-វៀតណាមក្នុងវិស័យការពារជាតិតាមនោះរួមចំណែកក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង។ ឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងនូវក្តីសង្ឃឹមថាក្នុងនាមជាឯកអគ្គរដ្ឋទូតលោកBertrand Lortholary នឹងរួមចំណែកជាវិជ្ជមានចំពោះទំនាក់ទំនងទ្វេភាគី រួមទាំងទំនាក់ទំនងការពារជាតិ។
រីឯ លោកឯកអគ្គរដ្ឋទូត លោក Bertrand Lortholary បានអះអាងថាបារាំងជានិច្ចកាលចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាមនិងជឿជាក់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍នាពេលខាងមុខនេះ។ ឯកអគ្គរដ្ឋទូត លោក Bertrand Lortholary ក៏បានស្នើសុំឱ្យភាគីទាំងពីរស្វែងយល់វិស័យថ្មីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផងដែរ៕