ឧត្តមសេនីយ៍ PHUNG QUANG THANH ទទួលជួបគណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ាន

ឧត្តមសេនីយ៍ PHUNG QUANG THANH ទទួលជួបគណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ាន - ảnh 1
ឧត្តមសេនីយ៍ PHUNG QUANG THANH ទទួលជួបគណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ាន

(VOV)_នារសៀលថ្ងៃទី២៦​វិច្ឆិកា នៅទីក្រុងហាណូយ​ នាយឧត្តមសេ​នីយ៍​ Phung
 Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​ បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដា​ប្រទេសអាស៊ាន ដែលកំពុងចូលរួម
សន្និសីទនៃបញ្ជាការកងទ័ពជើង​គោកនៃបណ្ដាប្រទេសអាស៊ាន លើកទី១៥ 
( ACAMM-15) ​នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Phung
 Quang Thanh បានសង្កត់ធ្ងន់ថា៖ ដោយមានស្មារតីម្ចាស់ការសកម្មធ្វើសមាហរណកម្ម
អន្តរជាតិវៀតណាមជានិច្ចកាលខំប្រឹងប្រែងជាមួយបណ្ដាប្រទេសអាស៊ាន កសាង
សហគមន៍រួមនៃបណ្ដាប្រទេសអាស៊ាន នាឆ្នាំ២០១៥ ប្រកបដោយជោគជ័យ និង
ជាក់ស្ដែងគឺការខំប្រឹងប្រែងដើម្បីសន្និសីទបញ្ជាការ​កងទ័ពជើងគោកនៃបណ្ដាប្រ
ទេសអាស៊ាន លើកទី១៥នេះទទួលបានជោគជ័យ។ នាយឧត្តមសេនីយ៍ Phung Quang Thanh ក៏បានអះអាង​ដែរ​ថា៖បណ្ដាប្រទេសអាស៊ានទទួលបានជោគជ័យជាច្រើន
 ពេលដែលកសាង​ទំនាក់ទំនងជាមួយបណ្ដាប្រទេសធំៗ និងតំបន់ផ្សេងៗលើពិភពលោក តាមរយៈយន្តការ អាស៊ាន+ ដោយមានគោលដៅរួមគឺរួមគ្នាអភិវឌ្ឍន៍
ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង។ នោះគឺជាការខំប្រឹងប្រែងរវាងបណ្ដា​ប្រទេស
អាស៊ាន រួមគ្នាសាមគ្គីដើម្បីសន្តិភាព និងចែករំលែកទស្សនះជាមួយគ្នាដើម្បីបង្កើត
ការស្រុះចិត្តគំនិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ