ឧត្តមសេនីយ៍ Prayuth Chan-ocha ត្រូវបានធ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ថៃ
|
ឧត្តមសេនីយ៍ Prayuth Chan-ocha ត្រូវបានធ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ថៃ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ សីហា ក្រុមប្រឹក្សានិតិបញ្ញត្តិជាតិ (NLA - រដ្ឋសភា)
របស់ថៃ បាន ជ្រើសតាំងមេបញ្ជាការកងទ័ពច្មើជើងថៃ ឧត្តមសេនីយ៍ Prayuth
Chan-ocha ធ្វើជា នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនេះ។ តាមគំរោង
លោក Chan-ocha នឹងលាលែងពីដំណែងជាមេបញ្ជាការកងទ័ពថ្មើជើងថៃនា
ខែកញ្ញាខាងមុខនេះ ប៉ុន្តែ លោកនៅជាអ្នកប្រមុខក្រុមប្រឹក្សារក្សាសណ្ដាប់
ធ្នាប់និងសន្តិភាពជាតិ។ លោក Chan-ocha នឹងក្លាយទៅជានាយករដ្ឋមន្ត្រីជា
ផ្លូវការបន្ទាប់ពីព្រះមហាក្សត្រថៃ Bhumibol Adulyadej លាយព្រះហត្ថ។ ការ
ចាត់តាំងលោក Chan-ocha ធ្វើជានាយករដ្ឋមន្ត្រីនឹង បើកចេញការបង្កើត
រដ្ឋាភិបាលបណ្តោះអាសន្ននៅថៃនាពេលខាងមុខ។ មុននោះ លោក
Chan-ocha បានឲ្យដឹងថា៖ ក្នុងរយៈពេល ១ ឆ្នាំផ្ទេប្រគល់រដ្ឋអំណាច រដ្ឋាភិបាលរបស់លោកនឹងប្រមូលផ្តុំទៅលើកំណែរទម្រង់នយោបាយ
បង្កលក្ខណៈ ងាយស្រួលសំរាប់ការរៀបចំការបោះឆ្នោតសកលនាខែ
តុលាឆ្នាំ ២០១៥៕