ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសំណេះសំណាលជាមួយប្រធានស្ថាប័ន តំណាងវៀតណាមនៅបរទេស
(VOVWORLD) -នារសៀលថ្ងៃទី២៦ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងនៅឯបរទេសអាណត្តិ ២០១៧-២០២០។
ឧត្តមសេនីយ៍ លោក Nguyen Chi Vinh អញ្ជើញជាអធិបតីជំនួបជួបសំណេះសំណាលជាមួយតំណាងស្ថាប័នវៀតណាមនៅឯបរទេស
(រូបថតៈ qdnd) |
អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Chi Vinh បាន ជូនពរឲ្យឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលថ្មីដែលទើបនឹងបានតែងតាំងនឹងបំពេញល្អភារកិច្ច ដែលបក្សនិងរដ្ឋប្រគល់ រួមចំណែកសកម្មទៅក្នុងការលើកកំពស់ឋានៈរបស់វៀតណាម លើឆាកអន្តរជាតិ ជាពិសេស នាំស្ថាប័នតំណាងនៅឯបរទេសក្លាយទៅជា ស្ពាន តភ្ជាប់និងជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសនានា។ លោក Nguyen Chi Vinh បានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងបន្តបើកទូលាយ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសជិតខាង ប្រទេស អាស៊ាននានា ប្រទេសជាមិត្តភក្តិប្រពៃណី ប្រទេសមហាអំណាចមួយចំនួន ព្រម ទាំងបង្កើតយន្តការសហប្រតិបត្តិការជាមួយដៃគូថ្មី ឲ្យសមស្របទៅនឹងផលប្រយោជន៍នយោបាយ ការពារជាតិ សន្តិសុខសារវ័ន្តនិងយូរអង្វែងរបស់ប្រទេសជាតិ៕