ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនាជាមួយទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន
(VOVWORLD) -នារសៀលថ្ងៃទី១១ធ្នូ នៅទីក្រុងហាណូយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួប សន្ទនាជាមួយទីប្រឹក្សា នាយករដ្ឋមន្ត្រីជប៉ុន លោក Sou Noura Kentaro។ នៅក្នុងជំនួបនេះ
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh |
នារសៀលថ្ងៃទី១១ធ្នូ នៅទីក្រុងហាណូយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាជាមួយទីប្រឹក្សា នាយករដ្ឋមន្ត្រីជប៉ុន លោក Sou Noura Kentaro។ នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានចាត់ទុកថា៖កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលសកម្មជាច្រើនលើគ្រប់វិស័យ ហើយបានក្លាយទៅជាសរសរទ្រូងក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-ជប៉ុន។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានមានកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី យ៉ាងច្រើនដោយបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាព អង្គការសហប្រជាជាតិ។លោក Sou Noura Kentaro បានចែករំលែកថា៖ នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀតណាម៕