ឧទ្ទេសនាមខ្សែផ្លូវទេសចរណ៍វប្បធម៌ហាណូយ - Bac Giang និងសាកពិសោធន៍ខ្សែផ្លូវទេសចរណ៍ហាណូយ - Moc Chau

(VOVWORLD) - ខ្សែផ្លូវទាំងនេះគឺជាផលិតផលទេសចរណ៍ពិសេសចំនួនពីរក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងវប្បធម៌-វិញ្ញាណ-ដកពិសោធន៍ និងផ្តល់ឱ្យអ្នកទស្សនានូវដំណើរពេញលេញនៃចំណេះដឹង និងការពេញចិត្តក្នុងអារម្មណ៍ និងបទពិសោធន៍ផ្នែកសោតទស្សន៍-អន្តរកម្ម។

ឧទ្ទេសនាមខ្សែផ្លូវទេសចរណ៍វប្បធម៌ហាណូយ - Bac Giang និងសាកពិសោធន៍ខ្សែផ្លូវទេសចរណ៍ហាណូយ - Moc Chau  - ảnh 1ទិដ្ឋភាពនៃសន្និសីទកាសែទ 

នាថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ សមាគមទេសចរណ៍ហាណូយ SGO Travel មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Giang សមាគមទេសចរណ៍ខេត្ត Son La បានរៀបចំសិក្ខាសាលាឧទ្ទេសនាមផ្លូវទេសចរណ៍វប្បធម៌ហាណូយ - Bac Giang និង សាកពិសោធន៍ខ្សែផ្លូវទេសចរណ៍ហាណូយ-Moc Chau។ ខ្សែផ្លូវទាំងនេះគឺជាផលិតផលទេសចរណ៍ពិសេសចំនួនពីរក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងវប្បធម៌-វិញ្ញាណ-ដកពិសោធន៍ និងផ្តល់ឱ្យអ្នកទស្សនានូវដំណើរពេញលេញនៃចំណេះដឹង និងការពេញចិត្តក្នុងអារម្មណ៍ និងបទពិសោធន៍ផ្នែកសោតទស្សន៍-អន្តរកម្ម។

ខ្សែផ្លូវទេសចរណ៍វប្បធម៌ហាណូយ - Bac Giang ជាមួយដំណើរទេសចរណ៍ផលិតផលវប្បធម៌ចំនួន៧។ គួរកត់សម្គាល់ថា ដំណើរទេសចរណ៍រយៈពេល ១ ថ្ងៃ "ហាណូយ - ខាងលិច Yen Tu: ដើរតាមគន្លងព្រះពុទ្ធ" បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើនក្នុងឱកាសដើមឆ្នាំនេះ។ កម្មវិធីចេញដំណើរពីបរមរាជវាំងថាំងឡុង - ហាណូយ ឆ្លងកាត់វត្ត Vinh Nghiem (កន្លែងដែលព្រះពុទ្ធ Tran Nhan Tong សម្តែងព្រះធម៌) ហើយទីបំផុតបានទៅដល់កំពូលភ្នំដ៏ពិសិដ្ឋនៃ Yen Tu។ ដំណើរទេសចរណ៍គួរឲ្យចាប់អារម្មណ៍មួយទៀតអំពីខេត្ត Bac Giang គឺផលិតផលទេសចរណ៍ជនបទជាមួយដំណើរទេសចរណ៍ហាណូយ - Luc Ngan រយៈពេល ១ ថ្ងៃ៖ ដំណើរឆ្លងកាត់ពិសោធភូមិចំការ និងទស្សនាភូមិសិប្បកម្ម។

សម្រាប់កម្មវិធីទេសចរណ៍ហាណូយ - Moc Chau (ខេត្ត Son La) រួមផ្សំការធ្វើអាជីវកម្មនូវតម្លៃវប្បធម៌ជាតិជាមួយនឹងគុណសម្បត្តិធម្មជាតិនៃខ្ពង់រាប Moc Chau។ “ផ្លូវធ្វើដំណើរទៅកាន់ Moc Chau ក៏នឹងត្រូវបានពង្រីកតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឡាវ ដើម្បីបង្កើនលក្ខណៈ ឆ្លងកាត់បទពិសោធន៍ដល់ភ្ញៀវទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ