ឧទ្ទេសនាមលក្ខណៈល្អស្អាតនៃជំនឿសក្ការៈបូជាព្រះម៉ែក្នុងគំនូរខ្មុកម្រ័ក្សណ៍

ឧទ្ទេសនាមលក្ខណៈល្អស្អាតនៃជំនឿសក្ការៈបូជាព្រះម៉ែក្នុងគំនូរខ្មុកម្រ័ក្សណ៍ - ảnh 1
ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថតៈ Lan Anh/VOV5)

(VOVworld)-គំនូរចំនួន២៦ផ្ទាំងស្តីពីប្រធានបទជំនឿគោរពសក្ការៈបូជាព្រះម៉ែ
របស់វិចិត្រករ Tran Tuan Long កំពុងបានឧទ្ទេសនាមជាមួយមហាជននៅក្នុងការ
តាំងពិព័រណ៍ មួយដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃទី១៥មិនានៅ
សារៈមន្ទីរវិចិត្រ សិល្បៈវៀតណាម។ នេះជាការតាំងពិព័រណ៍អំពីជំនឿសក្ការៈបូជា
ព្រះម៉ែដើមដំបូង បន្ទាប់ពី ជំនឿនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា
បេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ មនុស្សលោកនាខែធ្នូឆ្នាំ២០១៦។ ហើយគំនូរចំនួន
២៦ផ្ទាំងដែលបានតាំងបង្ហាញក្នុង ពិព័រណ៍នេះត្រូវបានវិចិត្រករ Tran Tuan Long
 គូរក្នុងរយៈពេល២០ឆ្នាំ។​ជាពិសេស គំនូរនិមួយៗតែងមានការរួមបញ្ចូលរវាង
អតីតកាលជាមួយបច្ចុប្បន្នកាលនិងរវាងខាង ព្រលឹងជាមួយជីវភាពជាក់ស្តែង។
អញ្ជើញទស្សនាការតាំងពិព័រណ៍នេះ វិចិត្រការិនិ Tran Hoang Hai Yen បានឲ្យដឹង
ថា៖

        “នាងខ្ញុំមានការភ្ញាក់ផ្អើលណាស់ពេលដែលទស្សនាការតាំងពិព័រណ៍នេះ។
គំនូរបង្ហាញនៅទីនេះមិនត្រឹមតែស្អាតប៉ុណ្ណោះទេ នាងខ្ញុំថែមទាំងមានអារម្មណ៍
ហាកដូចជាកំពុងនៅចំពោះមុខពិធីបញ្ជាន់អារក្សអញ្ចឹង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ