ឧទ្ទេសនាមលក្ខណៈវិសេសវិសាលរបស់ខេត្ត Ha Giang ដល់សហគ្រាសវាលសណ្តទន្លេ Cuu Long
(VOVWORLD) -សន្និសីទពន្លឿនការផ្សព្វ ផ្សាយលក្ខណៈវិសេសវិសាលរបស់ខេត្ត Ha Giang បាន ប្រារព្ធឡើងនាថ្ងៃទី៦ខែមេសានៅទីក្រុង Can Tho។
ផលិតផលពិសេសរបស់ខេត្ត Ha Giang បានតាំងបង្ហាញជូនតំណាងចូលរួមសន្និសីទ |
សន្និសីទនេះ សំដៅឧទ្ទេស នាមសក្កានុភាពនិងឧត្តមភាពទេសចរ ណ៍របស់ខេត្ត Ha Giang ដល់សហគ្រាស នានានៃវាលសណ្តទន្លេ Cuu Long។ លោក Nguyen Van Son ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Ha Giang បានឲ្យដឹងថា៖
“លក្ខណៈវិសេសវិសាលរបស់ខេត្ត Ha Giang គឺឧទ្ទេសនាមនូវសក្កានុភាព ទេសចរណ៍របស់ខេត្ត Ha Giang ជាពិសេស ឧទ្ទេសនាមនូវផលិតផលទេសចរណ៍ ថ្មីថ្មោងដើម្បីសហគ្រាសស្រាវជ្រាវធ្វើការវិនិ យោគ។ ខេត្ត Ha Giang នឹងបង្កលក្ខណៈ ងាយស្រួលបំផុតអំពីយន្តការ គោលនយោបាយដែលមានស្រាប់របស់តំបន់ដល់ វិនិយោគិនដែលមកធ្វើការវិនិយោគលើខេត្ត Ha Giang”។
ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរមកទស្សនានៅខេត្ត Ha Giang មានចំនួន២៧០ពាន់នាក់ ក្នុងនោះ ចំនួនភ្ញៀវទេសចរ មក ពីវាលសណ្តទន្លេ Cuu Long គឺកើនជាលំដាប់៕