ឧទ្ទេសនាមវប្បធម៌វៀតណាមតាមរយៈឈុតសំលៀកបំពាក់អាវផាយនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) -នាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភាសារជាតិ ម៉ូស្គូ លោកស្រី Minh Hanh អ្នករចនាម៉ូដបានធ្វើការឧទ្ទេសនាមបង្ហាញអំពី "វប្បធម៌វៀតណាម -តម្លៃប្រពៃណីរបស់ឈុតសំលៀកបំពាក់អាវផាយ និងឥទ្ធិពលដល់ជីវភាពរស់នៅនាសម័យទំនើប" ។ 
ឧទ្ទេសនាមវប្បធម៌វៀតណាមតាមរយៈឈុតសំលៀកបំពាក់អាវផាយនៅសហព័ន្ធរុស្ស៊ី - ảnh 1 លោកស្រី Minh Hanh អ្នករចនាម៉ូដ (កណ្ដាល)

នេះគឺជាលើកទី ១ ហើយដែលឈុតសំលៀកបំពាក់អាវផាយរបស់វៀតណាមត្រូវបានឧទ្ទេសនាមនៅសហព័ន្ធរុស្ស៊ី។នៅទីនេះ លោកស្រី Minh Hanh បានអត្ថាធិប្បាយអំពី ប្រវត្តិសាស្រ្តរបស់ឈុតសំលៀកបំពាក់អាវផាយវៀតណាម ចាប់តាំងពីរដើមសតវត្សរ៍ទី ១៩មកម៉្លេះ។ លោកស្រី Minh Hanh បានឲ្យដឹងថា លោកស្រីមាន អារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលបង្ហាញអំពីឈុតសំលៀកបំពាក់អាវផាយ ដោយសារនេះគឺជាឱកាសល្អ ដើម្បីឧទ្ទេសនាមអំពីរូបភាពវៀតណាមទៅកាន់ប្រជាជនរុស្ស៊ី។

“នាងខ្ញុំត្រូវឧទ្ទេសនាមអំពី ឈុតសំលៀកបំពាក់ អាវផាយ ឲ្យបាន ច្រើនថែមទៀត។ មនុស្សគ្របរូបអាច យល់ដឹងអំពីសោភ័ណភាព របស់ វៀតណាមតាមរយៈឈុតសំលៀកបំពាក់នេះ ដោយសារវាមានតម្លៃផង និងមានកម្លាំងរស់ចំពោះសម័យទំនើបផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ