ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧

(VOVWORLD) - ខ្លឹមសារនៃសៀវភៅបានក្លាយទៅជាការតម្រង់ទិសដៅដ៏សំខាន់ជួយកម្មភិបាល បក្ខជន និងប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ព​ផ្សាយ​ជាភាសាបរទេសចំនួន ៧ - ảnh 1ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ពផ្សាយជាភាសាបរទេសចំនួន ៧

នារសៀលថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិមបានសហការជាមួយអង្គភាពពាក់ព័ននានារៀបចំពិធីប្រកាស ឧទ្ទេសនាមសៀវភៅក្រោមចំណងជើងថា “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បោះពុម្ពផ្សារជាភាសាបរទេសចំនួន ៧។

សៀវភៅ  “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”បានចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ( ៣ កុម្ភៈ ១៩៣០ -៣ កុម្ភៈ ២០២២) គឺជាស្នាដៃមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា និងទូលំទូលាយរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ។ ខ្លឹមសារនៃសៀវភៅបានក្លាយទៅជាការតម្រង់ទិសដៅដ៏សំខាន់ជួយកម្មភិបាល បក្ខជន និងប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖

“ការប្រកាស និងឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាភាសាបរទេសចំនួន ៧ មានអត្ថន័យនយោបាយផង និងប្រវត្តិសាស្ត្រ វប្បធម៌ផង។ ខ្ញុំសង្ឃឹមថា សៀវភៅជាភាសាបរទេសផ្សេងៗ នេះនឹងបន្តរីកសាយភាយរាល់តម្លៃដ៏ថ្លៃថ្លា ជួយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែម និងស៊ីជម្រៅអំពីគោលការណ៍ គោលមាគ៌ាផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍរបស់វៀតណាម រួមចំណែកពង្រឹង និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម ជាមួយប្រទេសនានាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ