ឧទ្ទេសនាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩នៅអូស្ត្រាលី

(VOVWORLD) - លោកវរសេនីយ៍ឯក Tran Truong Son អនុពន្ធការពារ ជាតិវៀតណាមប្រចាំអូស្ត្រាលីបានឧទ្ទេសនាមស្ដីពីខ្លឹមសារលេចធ្លោនិងទិសដៅយុទ្ធសាស្ត្រនានាក្នុងគោលនយោបាយការពារជាតិវៀតណាមដែលត្រូវបានបង្ហាញក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩ 
ឧទ្ទេសនាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩នៅអូស្ត្រាលី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Huong Nam ឧទ្ទេសនាមអំពីសៀវភៅសការពារជាតិវៀតណាមទៅកាន់លោកឧត្តមសេនីយ៍ Agus Campell (រូបថត៖ VOV) 

  នាថ្ងៃទី១៣ ខែធ្នូ នៅរដ្ឋធានី Canberra របស់អូស្ត្រាលី ការិយាល័យ អនុពន្ធការពារជាតិ វៀតណាមប្រចាំអូស្ត្រាលី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាកំណើតកងទ័ពប្រជាជនវៀតណាម ហើយឧទ្ទេសនាមសៀវភៅសការពារជាតិឆ្នាំ២០១៩ទៅកាន់មិត្តភក្តិអន្តរ ជាតិ។

        ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិ រវាងវៀតណាមនិងអូស្ត្រាលីមានការរីកចម្រើនយ៉ាងខ្លាំងក្លាចាប់ពីពេល ដែលប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិបតិ្តការការពារជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១០។ ចាប់តាំងពីពេល នោះមក ប្រទេសទាំងពីរបានជំរុញដំណើរទស្សនកិច្ចទៅវិញទៅមករបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់សំដៅបង្កើនសមត្ថភាពការពារជាតិ។

        នៅពិធីនេះដែរ លោកវរសេនីយ៍ឯក Tran Truong Son អនុពន្ធការពារ ជាតិវៀតណាមប្រចាំអូស្ត្រាលីបានឧទ្ទេសនាមស្ដីពីខ្លឹមសារលេចធ្លោនិងទិសដៅយុទ្ធសាស្ត្រនានាក្នុងគោលនយោបាយការពារជាតិវៀតណាមដែលត្រូវបានបង្ហាញក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩ សំដៅឆ្លើយតបនឹងការ ទាមទារថ្មីៗរបស់ប្រទេសជាតិ ក៏ដូចជាស្ថានភាពថ្មីក្នុងតំបន់និងលើពិភព លោក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់មនុស្សលោក ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ