ឧទ្ទេសនាមអំពីផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ
|
ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញនឹងប្រព្រឹត្តទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ កញ្ញានៅទីក្រុងហូជីមិញ(TTXVN) |
(VOV)_ ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញនឹងប្រព្រឹត្តទៅពីថ្ងៃ
ទី ១២ ដល់ថ្ងៃទី ១៤ កញ្ញានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ផ្សារ ណាត់លើកនេះនឹងមានសារថ្មីគឺ÷ប្រទេសចំនួន៥-ទីមកដល់តែ១ដោយមានការ ចូលរួមរបស់ប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ នេះគឺជាព្រឹត្តិ
ការណ៍ ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំធំបំផុតនៅភាគខាងត្បូងវៀតណាម និង
តំបន់ ទន្លេមេគង្គ ជាមួយគោលដៅគឺ÷ ផ្សព្វផ្សាយរូបភាពនិងទឹកដៃនៃឡាវ កម្ពុជា មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ ផ្សារណាត់លើកនេះបានទាក់ទាញការចូលរួមរបស់
អង្គភាព ស្ថាប័នចំនួន៣០០ មកពីប្រទេសនិងតំបន់ដែនដីចំនួន១៧។ ក្នុងក្របខ័ណ្ឌ នៃផ្សារណាត់លើកនេះ បានមានសកម្មភាពជាច្រើនត្រូវបានប្រារព្វឡើងដូចជា÷ សន្និសីទរដ្ឋមន្ត្រីទេសចរណ៍ អង្គការយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច
Ayeyarwady – Chao Pharaya – Mekong ( ACMECS) លើកទី១ បណ្ដាសិក្ខាសាលាសំរាប់អ្នកទិញនិងអ្នកលក់…។ល៕