ឧទ្ទេសនាមអំពីភូមិដាំគជ់ Chuon Ngo

(VOVworld)-ផលិតផលដាំខ្យងគជនៅភូមិ Chuon Ngo ជានិមិត្តរូប មួយក្នុង
ចំណោមរបរសិប្បកម្មវិចិត្រសិល្បៈវៀតណាម។ វណ្ណកម្មដាំខ្យង់គជ របស់
សិប្បករហាណូយ លោក Nguyen Xuan Dung នៅភូមិ Chuon Ngo ឃុំ Chuyen My
ស្រុក Phu Xuyen គឺមានលក្ខណៈស្រស់ស្អាតដោយឡែកនិងគួរ ឲ្យទាក់ទាញ
ណាស់។

ឧទ្ទេសនាមអំពីភូមិដាំគជ់ Chuon Ngo - ảnh 1
ផលិតផលដាំខ្យងគជ់របស់ភូមិ Chuon Ngo


        តាមរយៈការស្វែងយល់និងស្រាវជ្រាវអំពីមុខរបរដាំខ្យងគជ់បានឃើញថា 
 ជាងដាំខ្យងគជ់ជាវិចិត្រសិល្បៈដែលខ្លួនមានការតស៊ូ ការអត់ធ្មត់និងបាតដៃប៉ិន
ប្រសព។ ជាពិសេស ពួកគេចេះបញ្ចូលពណ៌ជាមួយសំបកគជ់ដើម្បីនាំមកនូវភាព
ឆើយឆាយស្រស់ស្អាត។ សិប្បករដាំខ្យងគជ់ លោក Nguyen Xuan Dung បាន
ឲ្យដឹងថា៖

        “សំបកដែលសិប្បករប្រើប្រាស់គឺសំបកខ្យង​ ជាពិសេសគឺសំបកពពួកសត្វ
​គ្រុស្តាសេ។ ហើយសំបកនីមួយៗគឺមានពណ៌ខុសគ្នា។ ពោលគឺ សំបកខ្យងមាន
ពណ៌ខៀវ ពណ៌ក្រហមនិងពណ៌លឿង។ ហើយសំបករបស់ពពួកគ្រុស្តា សេក៏
មានពណ៌លឿង ពណ៌ខៀវ ពណ៌ក្រហមប៉ុន្តែពណ៌ដូចជាចាស់ជាងបន្តិច ។​ហេតុ
ដូច្នេះ ក្នុងផលិតផលមួយត្រូវបញ្ចូលពណ៌ខុសគ្នា ទើបស្អាតទាក់ទាញ”។

ឧទ្ទេសនាមអំពីភូមិដាំគជ់ Chuon Ngo - ảnh 2
សិប្បករ Nguyen Xuan Dung


        ប៉ុន្តែ តាមសិប្បករ Nguyen Xuan Dung ថា​ អ្វីដែលពិតជាធ្វើឱ្យមានភាព
 ខុសប្លេកគ្នាអំពីតម្លៃរវាងប្រភេទសំបកគជ់ សំបកខ្យងមិនមែនជាពណ៌របស់វា
 នោះទេ សំខាន់បំផុតគឺការបញ្ចេញពណ៌ភ្លឺផ្លេក។ អញ្ជើញសំណេះសំណាល
អំពីសោភ័ណនិងសម្រាស់របស់ផលិតផលដាំខ្យងគជ់ វិចិត្រករ Nguyen Manh
 Duc បានឲ្យដឹងថា៖

        “ផ្ទះរបស់ជនវៀតណាមមានស្ថាប័ត្យកម្មទាប មានពន្លឺបញ្ចាំងតិចតូចរបស់
ព្រះអាទិត្យនិងមានពណ៌ឈើសាមញ្ញ។ ក្នុងបរិយាកាសដូច្នេះ នៅពេលលេច
ឡើងផលិតផលដាំខ្យងគជ់ នឹងលើកតម្កើងបរិយាកាសនោះឲ្យកាន់តែស្រស់
ឆើយឆាយ”។

ឧទ្ទេសនាមអំពីភូមិដាំគជ់ Chuon Ngo - ảnh 3
វិចិត្រករ Nguyen Manh Duc


        វិចិត្រករ Nguyen Manh Duc បានចែករំលែកថែមទៀតថា ក្រៅពីនាំមក
 នូវតម្លៃឲ្យផលិតផល ការដាំខ្យងគជ់ថែមទាំងលើកកំពស់ឋានៈរបស់អ្នកប្រើ
ប្រាស់វាទៀតផង។ លោកឲ្យដឹងថែមទៀតថា៖

        “ជាធម្មតា ផលិតផលដាំខ្យងគជ់គឺសម្រាប់តែងលំអ។ តាមនោះ អ្នកដែល
ចង់ប្រើប្រាស់ផលិតផលដាំខ្យងគជ់តែងលំអក្នុងផ្ទះមានន័យថា គេចង់បង្ហាញ
ថា ជីវភាពរស់នៅរបស់គេធូធារគ្រាន់បើ។ ច្បាស់លាស់ថា ដាំខ្យងគជ់លើ ផលិត
ផលនឹងធ្វើឲ្យផលិតផលនោះកាន់តែមានតម្លៃក៏ដូចជានាំមកភាពថ្លៃថ្នូរ សម្រាប់
អ្នកប្រើប្រាស់វាផងដែរ”។

អាចឃើញថា ដើម្បីផលិតចេញនូវផលិតផល ដាំខ្យងគជ់មួយនោះត្រូវឆ្លង
កាត់ដំណើរការច្នៃប្រឌិតសិល្បៈរបស់សិប្បករ។ គ្រាន់តែពីសំបកគជ់ សំបក
ខ្យងនោះ​តាមរយៈការច្នៃប្រឌិតថ្មីនិងបាតដៃប៉ិនប្រសពរបស់អ្នកភូមិ Chuon Ngo
  វត្ថុទាំងអស់នេះបានក្លាយទៅជាផលិតផលស្រស់ស្អាតនិងមានតម្លៃ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ