ឧទ្ទេសនាមឯកសារបណ្ណសារជាតិអំពីយុទ្ធនាការ Dien Bien Phu និងសន្និសីទទីក្រុងហ្សឺណែវ
Ngoc Anh -  
(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ (២០ កក្កដា ១៩៥៤ - ២០ កក្កដា ២០២៤) នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៣ បានរៀបចំការឧទ្ទេសនាមឯកសារ បណ្ណសារជាតិអំពីយុទ្ធនាការ Dien Bien Phu និងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤។ឧទ្ទេសនាមឯកសារបណ្ណសារជាតិអំពីយុទ្ធនាការ Dien Bien Phu និងសន្និសីទទីក្រុងហ្សឺណែវ
ឯកសារស្ដីពិយុទ្ធនាការ Dien Bien Phu។ (រូបថត៖ Ngoc Anh) |
ឯកសារអំពីយុទ្ធនាការ Dien Bien Phu ដែលត្រូវបានឧទ្ទេសនាមលើកនេះ ឆ្លុះ បញ្ចាំងពី
សាធារណៈមតិ និងមនោសញ្ចេតនារបស់មិត្តភក្តិអន្តរជាតិអំពីយុទ្ធនាការ Dien Bien Phu; ការងារភស្តុភារ និងគោលនយោបាយរបស់រដ្ឋាភិបាលនៃសាធារណៈ រដ្ឋប្រជាធិបតេយ្យវៀតណាមជាមួយទាហានដែលរងរបួសនិងចុះចាញ់; ឯកសារអំពី ស្មារតីសុទិដ្ឋិនិយមក្នុងការប្រយុទ្ធ និងបម្រើការប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀត ណាមក្នុងយុទ្ធនាការ Dien Bien Phu ...
ក្នុងពេលជាមួយគ្នានោះ ឯកសារបណ្ណសារទាក់ទងនឹងសន្និសីទទីក្រុងហ្សឺណែវ ស្តីពីការស្ដារសន្តិភាពឡើងវិញនៅឥណ្ឌូចិនឆ្នាំ ១៩៥៤ រួមមានឯកសារ និងរូបភាពអំពី កាលៈទេសៈប្រវត្តិសាស្ត្រ ការវិវឌ្ឍន៍ លទ្ធផលនៃសន្និសីទទីក្រុងហ្សឺណែវ ផលប៉ះ ពាល់ និងដំណើរការអនុវត្តន៍កិច្ចព្រមព្រៀង; សាធារណៈមតិរបស់ពិភពលោកចំពោះ សន្និសីទទីក្រុងហ្សឺណែវ... ជាពិសេស សេចក្តីថ្លែងការណ៍ជាច្រើនស្តីពីគោលជំហរ និងទស្សនៈរបស់ភាគីដែលចូលរួមសន្និសីទទីក្រុងហ្សឺណែវ និងការគាំទ្រ របស់មិត្តភក្តិអន្តរជាតិចំពោះវៀតណាមផងដែរ៕
Ngoc Anh