ឧទ្យានភូគព្ភសាស្ត្រ Dak Nong ក្លាយទៅជាឧទ្យានភូគម្ភសាស្ត្រសកលលោក

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុង Gia Nghia ខេត្ត Dak Nong បានប្រព្រឹត្តទៅពិធីទទួលកិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលលោកសម្រាប់ឧទ្យាន ភូគម្ភសាស្ត្រ Dak Nong និងបើកមហោស្រពវប្បធម៌ចរបាប់វៀតណាមលើកទី ២ ឆ្នាំ ២០២០។ 
ឧទ្យានភូគព្ភសាស្ត្រ Dak Nong ក្លាយទៅជាឧទ្យានភូគម្ភសាស្ត្រសកលលោក - ảnh 1 លោក Michael Croft ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានប្រគល់កិត្តិនាមឧទ្យានភូគម្ភសាស្ត្រ សកលលោកជូនចំពោះថ្នាក់ដឹកនាំខេត្ត Dak Nong

ឧទ្យានភូគម្ភាសាស្ត្រ Dak Nong គឺ ជាសមាជិកថ្មីបំផុតនៃប្រព័ន្ធឧទ្យាន ភូគម្គសាស្ត្រពិភពលោក និងជាឧទ្យានភូគម្ភសាស្ត្រទីបី ដែលទទួលបានកិត្តិនាមនេះ ពីអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ នៃអង្គការ សហប្រជាជាតិ (UNESCO)។

សូមគូសបញ្ជាក់ថា ឧទ្យាភូគម្ភសាស្ត្រ Dak Nong មានផ្ទៃដីជាង ៤.៧០០ គីឡូម៉ែត្រក្រឡា។ យោងតាមអ្នកវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេសបានអោយដឹងថា ប្រព័ន្ធឧទ្យាន ភូគម្ភសាស្ត្រទាំងស្រុងនៅ Dak Nong មានទីតាំងបេតិកភណ្ឌប្រមាណចំនួន ៦៥ កន្លែង រួមមានប្រព័ន្ធរូងភ្នំ ប្រព័ន្ធមាត់ភ្នំភ្លើងនិងទឹកជ្រោះ។ ទីនេះមានប្រព័ន្ធល្អាងភ្នំភ្លើងធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមានរូងភ្នំចំនួន ៥០ ដែលមានប្រវែងសរុបជាង ១០.០០០ ម៉ែត្រ។ លោក Michael Croft ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានអះអាងថា ឧទ្យាន ភូគម្ភសាស្ត្រ Dak Nong មានមូលដ្ឋានគ្រឹះដ៏អស្ចារ្យប្រកបដោយសម្រស់ធម្មជាតិនិងវប្បធម៌ពិសេសរបស់ជនជាតិដើម។ កត្តាទាំងពីរនេះ ចាំបាច់ត្រូវថែរក្សា ការពារនិងគួរតែមានវិធីសាស្រ្តរួមបញ្ចូលទាំងការអភិរក្សបេតិកភណ្ឌ និងការធ្វើសកម្មភាពសេដ្ឋកិច្ចទេសចរណ៍ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ