ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាងកើតចំនួន ៣

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Minh Hien ឲ្យដឹងថា៖ ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានយោបាយនិងយោធា Andrew
Shapiro នឹងមានដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាងកើតចំនួន ៣ គឺ៖ វៀតណាម
 Brunei និងថៃ ក្នុងរយៈពេល ៥ ថ្ងៃ។ នៅវៀតណាម លោក  Shapiro នឹងចូលរួមក្នុង
កិច្ចប្រជុំលើកទី ៥ ស្តីពីការសន្ទនានយោបាយសន្តិសុខនិងការពារប្រទេសវៀតណាម
-អាមេរិក។ ការសន្ទនាលើកនេះ នឹងប្រមូលផ្តុំទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីលើ វិស័យនានា ដូចជា៖ បណ្ដុះបណ្ដាល ជួយឧបត្ថម្ភមនុស្សធម៌ ទប់ទល់
នឹងគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ សន្តិសុខតំបន់ ។ល។ នៅ Brunei លោក Andrew
 Shapiro នឹងមានការពិភាក្សារជាមួយបណ្ដាមន្ត្រីយោធានិងស៊ីវិលនៃប្រទេសនេះ
អំពីបណ្ដា បញ្ហានយោបាយ យោធា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ និង
ពាណិជ្ជកម្ម ការពារប្រទេស។ តាមគំរោង នៅថៃ លោក Andrew Shapiro នឹង
ពិភាក្សារអំពី ការផ្លាស់ប្តូរនិងការធ្វើសមយុទ្ធរវាងប្រទេសទាំង ២ ការប្រយុទ្ធប្រឆាំង
នឹងភេរវកម្ម និងកិច្ចសហប្រតិបត្តិការសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ