ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញទស្សនកិច្ចនៅវៀតណាម
Pham Huan/VOV អាមេរិក -  
(VOVWORLD) - ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink នឹងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១ និង ២២ ខែមិថុនា។
លោក Daniel Kritenbrink (រូបថត៖ Getty) |
យោងតាមក្រសួងការបរទេសអាមេរិក ខណៈនៅទីក្រុងហាណូយ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងសម្របសម្រួលជាមួយវៀតណាមដើម្បីគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ប្រកប ដោយសេរីនិងបើកទូលាយ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងពិភាក្សាអំពីគោលដៅរួមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនៅខែក្រោយ៕
Pham Huan/VOV អាមេរិក