ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីឦសានចំនួន៣និងវៀតណាម

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីឦសានចំនួន៣និងវៀតណាម - ảnh 1
ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការគោរពឃ្លាំមើលនិងត្រួតពិនិត្យអាវុធលោក Frank Rose (geneva.usmission.gov)


        Vovworld-នាថ្ងៃទី២កក្កដាការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស​
អាមេរិកបានចេញសេចក្តីប្រកាសឲ្យដឹងថា ឧបការីរដ្ឋមន្ត្រីការបរទេសទទួល
​បន្ទុក​ការគោរពឃ្លាំមើលនិងត្រួតពិនិត្យអាវុធលោក Frank Rose នឹងទៅបំពេញ​
ទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៤រួមមានចិនកូរ៉េខាងត្បូងវៀតណាមនិងជប៉ុន
​ក្នុងរយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី៥កក្កដា។ គោលដៅនៃដំណើរទស្សនកិច្ចគឺដើម្បី
​ពិភាគ្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃបណ្ដាប្រទេសអំពីវិស័យសន្តិសុខអាវកាសការពារ
កាំជ្រួចត្រួតពិនិត្យអាវុធនិងប្រធានបទសន្តិសុខទ្វេភាគីនិងពហុភាគីផ្សេងៗ។ នៅ
​ក្រុងប៉េកាំង លោក Frank Rose នឹងពិភាគ្សាជាមួយមន្ត្រីក្រសួងការបរទេស​និង
នាយកដ្ឋានអាវកាសជាតិចិនអំពីបញ្ហាយុទ្ធសាស្ត្រដែលយកចិត្តទុកដាក់ដូចគ្នា
ដើម្បីជំរុញលទ្ធផលដែលទទួលបានក្នុងការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច​
អាមេរិក-ចិន (S&ED) លើកទី៧នាពេលថ្មីៗនេះនៅក្រុងវ៉ាស៊ីនតោន។ ចាប់ពីថ្ងៃ​ទី
៩ដល់ថ្ងៃទី១០កក្កដា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានវត្តមាន​នៅ​ក្រុង
Seoul ដើម្បីពិភាគ្សាអំពីសន្តិសុខអាវកាសរួមជាមួយបញ្ហាសន្តិសុខ​យុទ្ធសាស្ត្រ
ផ្សេងៗទៀត។ បន្ទាប់នោះនាថ្ងៃទី១៣និងថ្ងៃទី១៤កក្កដា ឧបការី​រដ្ឋមន្ត្រីការបរទេស
អាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមជួបប្រាស្រ័យផ្លាស់ប្តូរជាមួយមន្ត្រី
មជ្ឈមណ្ឌលផ្កាយរណប់ជាតិនិងក្រសួងការបរទេសវៀតណាមស្ដីពីបញ្ហាដែលទាក់
ទិនដល់សន្តិសុខអាវកាសនិងត្រួតពិនិត្យអាវុធពហុ​ភាគី។​ នៅទីក្រុងតូក្យូ លោក
Frank Rose នឹងពិភាគ្សាជាមួយមជ្ឈដ្ឋាន​មន្ត្រីការ​បរទេសក្រសួងការពារជាតិនិង
ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនស្ដីពីរបៀប​បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរលើមូលដ្ឋានកិច្ចព្រមព្រៀងដៃគូរអាមេរិក-ជប៉ុន៧ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ