ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊
|
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊ែស៊ីវិល |
Vovworld-នាថ្ងៃទី១៣តុលានៅក្រុងហាណូយឧបការីរដ្ឋមន្ត្រីការបរទេស
អាមេរិកលោក Thomas Countryman ទទួលបន្ទុកបញ្ហាសហប្រតិបត្តិការនុយគ្លេអ៊ែ
ស៊ីវិលនិងប្រឆាំងការរីកសាយអាវុធប្រល័យលោកបានជួបសន្ទនាជាមួយមជ្ឈដ្ឋាន
សារព័ត៌មានវៀតណាមផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុង
វិស័យនុយគ្លេអ៊ែស៊ីវិលក៏ដូចជាត្រួតពិនិត្យពាណិជ្ជកម្មក្នុងដំណើរការឆ្ពោះទៅ
អនុវត្តកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
លោក Thomas Countryman បានឲ្យដឹងថា វៀតណាមនិងអាមេរិកបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យនុយគ្លេអ៊ែស៊ីវិលនាឆ្នាំ២០១៤និង
ដំណើរទស្សនកិច្ចលើកនេះរបស់លោកដើម្បីពិភាគ្សាអំពីបំណងរបស់វៀតណាម
ក្លាយទៅជាប្រទេសដើមដំបូងក្នុងអាស៊ានផលិតថាមពលនុយគ្លេអ៊ែ។ ស្ដីពីទំនាក់
ទំនងរវាង TPP និងថាមពល ឧបការី Thomas Countryman បានចាត់ទុកថា នេះជា
ទំនាក់ទំនងមានផលប្រយោជន៍ ប្រសិនបើ TPP ទទួលបានជោគជ័យក្នុងការជំរុញ
សេដ្ឋកិច្ចវៀតណាមមានកំណើនថែមទៀតនឹងបង្កើនតម្រូវការប្រើប្រាស់ថាមពល
និងប្រការនេះទាក់ទិនដល់ការធ្វើយ៉ាងម៉េចដើម្បីធានាកិច្ចសន្យាទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ៕