ឧបត្ថម្ភប្រជាជនគឺជាគោលដៅរបស់ទីក្រុងហូជីមិញ

(VOVWORLD) - ទីក្រុងតែងតែផ្តោតការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជនជាគោលដៅផងនិងជាបទបញ្ជាផង
ឧបត្ថម្ភប្រជាជនគឺជាគោលដៅរបស់ទីក្រុងហូជីមិញ - ảnh 1លោក Phan Van Mai ថ្លែងនៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ( ប្រភព៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី ១៣ ខែកញ្ញា របស់គណៈកម្មាធិការដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Phan Van Mai បានសង្កត់ធ្ងន់ថា៖ ទីក្រុងតែងតែផ្តោតការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជនជាគោលដៅផងនិងជាបទបញ្ជាផង។ បច្ចុប្បន្ននេះ ទីក្រុងកំពុងពិនិត្យនិងធ្វើបញ្ជីឈ្មោះប្រជាជនស្នាក់នៅក្នុងតំបន់ដែលជួបការលំបាកដោយសារជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តន៍កញ្ចប់ជំនួយលើកទី ៣ ដែលមានតម្លៃ ១០.០០០ ពាន់លានដុង។

“យើងខ្ញុំដឹងថា ប្រជាជនក្នុងតំបន់កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ត្រូវការជំនួយឧបត្ថម្ភស្មើភាពនិងយុត្តិធម៌។ ប៉ុន្តែ នៅក្នុងដំណើរការបង្កើតបញ្ជីមិនអាចគ្រប់គ្រាន់ទេ។ តាមនោះ យើងខ្ញុំនឹងប្រមូលបញ្ជីឈ្មោះប្រជាជនដែលលើកមុនមិនទាន់បានទទួលជំនួយឧត្ថម្ភទៅក្នុងកញ្ចប់ទី ៣ នេះ។ កញ្ចប់ជំនួយនេះមិនច្រើនទេ ប៉ុន្តែ ក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងនិងប្រជាជនក្នុងការចែករំលែកជាមួយការលំបាករបស់ទីក្រុងក្នុងស្ថានភាពជំងឺរាតត្បាត ដើម្បីរួមជាមួយទីក្រុងអនុវត្តវិធានការរក្សាគម្លាតសង្គមនិងអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏ល្អនាពេលខាងមុខនេះ”។

នៅក្នុងការងារបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលខាងមុខ ទីក្រុងហូជីមិញមានគោលនយោបាយប្រើប្រាស់ “កាតបៃតងកូវីដ -១៩” ដើម្បីត្រួតពិនិត្យសមាសភាពប្រជាជនក្នុងកំឡុងពេលបើកទ្វារនិងស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ