ឧបទ្ទវហេតុនាវានៅលើឈូងសមុទ្រ Oman៖ ជប៉ុន​ស្នើឲ្យអាមេរិក​ផ្តល់​ភស្ដុតាង​យ៉ាងច្បាស់លាស់អំពីសកម្មភាពវាយប្រហារ

(VOVWORLD) -បន្ទាប់មក នាវាដឹកប្រែង Kokuka Courageous របស់ក្រុមហ៊ុន Kokuka Sangyo ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ (ជប៉ុន)  ក៏ត្រូវឆេះភ្លើងខណៈដែលធ្វើដំណើរពីកំពង់ផែអារ៉ាប់ប៊ីសាអូឌីតទៅកាន់សឹង្ហបូរីនិងថៃ។
ឧបទ្ទវហេតុនាវានៅលើឈូងសមុទ្រ Oman៖ ជប៉ុន​ស្នើឲ្យអាមេរិក​ផ្តល់​ភស្ដុតាង​យ៉ាងច្បាស់លាស់អំពីសកម្មភាពវាយប្រហារ - ảnh 1 ផ្សែងពីនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៥ ខែមិថុនា តាមទីភ្នាក់ងារព័ត៌មាន Kyodo ថា រដ្ឋាភិបាលជប៉ុនបានស្នើឲ្យអាមេរិកផ្ដល់ភស្ដុតាងយ៉ាងច្បាស់លាស់ ដើម្បី បង្ហាញពីការបញ្ជាក់របស់ទីក្រុងវ៉ាស៊ីនតោនថា អ៊ីរ៉ង់បានឈរនៅពីខាងក្រោយ ការវាយប្រហារទៅលើនាវាដឹកប្រេង នៅជិតច្រកសមុទ្រ Hormuz កាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ។

ក្នុងឧបទ្ទវហេតុនាថ្ងៃទី ១៣ ខែមិថុនានេះ នាវាដឹកប្រេង Front Altair របស់ក្រុមហ៊ុនដឹកជញ្ជូនន័រវែសត្រូវឆេះភ្លើង ក្រោយរងការវាយប្រហារ នៅពេលធ្វើដំណើរពីកាតាទៅកាន់តៃវ៉ាន់ (ប្រទេសចិន) ។ បន្ទាប់មក នាវាដឹកប្រែង Kokuka Courageous របស់ក្រុមហ៊ុន Kokuka Sangyo ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ (ជប៉ុន)  ក៏ត្រូវឆេះភ្លើងខណៈដែលធ្វើដំណើរពីកំពង់ផែអារ៉ាប់ប៊ីសាអូឌីតទៅកាន់សឹង្ហបូរីនិងថៃ។

ក្រោយពីកើតមានឡើងករណីទាំងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានចោទប្រកាន់អ៊ីរ៉ង់ ពីបទវាយប្រហារនាវាដឹកប្រេងទាំងពីរនេះ។ ក្រសួងការពារជាតិអាមេរិក បានប្រកាសវីដេអូមួយ ដែលថតរូបភាពនាវាល្បាតអ៊ីរ៉ង់មួយគ្រឿងដែលកំពុងដកមីនលើនាវាដឹកប្រេង Kokuka Courageous របស់ជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ