ឧបទ្ទវហេតុយន្តហោះ Boeing 737 MAX- រកឃើញភាពស្រដៀងគ្នាអំពីមុំសែនស័រ (Angle of Attack) ក្នុងគ្រោះថ្នាក់យន្តហោះអេត្យូពីនិងឥណ្ឌូណេស៊ី

(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា ក្រុមអ្នកស៊ើបអង្កេតអំពីករណីធ្លាក់យន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airline បានរកឃើញភាពស្រដៀងគ្នានៅ "មុំសែនស័រ" (Angle of Attack) រវាងទិន្នន័យពីកាប៊ីនយន្ដហោះ និងទិន្នន័យពីករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air កាលពីខែតុលាឆ្នាំ ២០១៨។
ឧបទ្ទវហេតុយន្តហោះ Boeing 737 MAX- រកឃើញភាពស្រដៀងគ្នាអំពីមុំសែនស័រ (Angle of Attack) ក្នុងគ្រោះថ្នាក់យន្តហោះអេត្យូពីនិងឥណ្ឌូណេស៊ី - ảnh 1 យន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airline 

ប្រភពព័ត៌មានបានអះអាងថា តារាងទិន្នន័យទាំងពីរនេះស្រដៀងនឹងគ្នា។មុំសែនស័រនេះគឺជាតួរលេខដ៏សំខាន់នៃជើង ហោះហើរ ហើយគប្បីរក្សាគន្លងត្រឹមត្រូវដើម្បីធ្វើយន្តហោះបញ្ចៀសពីការដាំក្បាលចុះឬឃ្លេងឃ្លោង។ ការឆ្លើយតបរបស់កុំព្យូទ័រទៅនឹងទិន្នន័យខុសអំពីមុំសែនស័រនាពេលបច្ចុប្បន្ននេះគឺជាខ្លឹមសារសំខាន់ៗនៃការស៊ើបអង្កេតគ្រោះមហន្តរាយនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ