ឧបទ្វីបកូរ៉េចំពោះគ្រោះអាសន្នភាពតានតឹងកើនឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​អនុម័តលើច្បាប់អនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសនេះបានអនុម័តលើក្រិត្យច្បាប់ ដោយកំណត់សិទ្ធិប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរដើម្បីស្វ័យការពារ។ 

ចំណាត់ការរបស់កូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងធ្វើឱ្យតំបន់នេះប្រឈមនឹងការកើនឡើងភាពតានតឹង ក្នុងបរិបទដែល ដែលនាពេលថ្មីៗនេះ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានសន្យាថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរម្តងទៀត។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រជាជនកំពូលកូរ៉េខាងជើងកាលពីថ្ងៃទី ៨ កញ្ញាបន្ទាប់ពីប្រទេសនេះបានអនុម័តលើក្រិត្យច្បាប់ដែលអនុញ្ញាតឱ្យប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនដើម្បីស្វ័យការពារនោះ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Ul បានសង្កត់ធ្ងន់ថា អត្ថន័យដ៏សំខាន់បំផុតនៃការតាក់តែងច្បាប់ ស្ដីពីគោលនយោបាយអាវុធនុយក្លេអ៊ែរគឺដើម្បីគូរបន្ទាត់ដែនកំណត់មួយដែលមិនអាចបញ្ច្រាស់ សំដៅមិនអាចចរចាអំពីកម្លាំងអាវុធនុយគ្លេអែររបស់ប្រទេសនេះ។ ការអនុម័តលើច្បាប់ថ្មីរបស់កូរ៉េខាងជើង ក៏ត្រូវបានគេចាត់ទុកថាសំដៅទៅលើសកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាពិសេសគឺគោលនយោបាយដ៏តឹងរឹងចំពោះកូរ៉េខាងជើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ