ឧបនាយករដ្ឋម Hoang Trung Hai អញ្ជើញទៅត្រួតពិនិត្យការងារ ផលិតកម្មនារដូវប្រាំងនៅខេត្ត Nam Dinh
(VOV)_នាថ្ងៃទី ១២ កុម្ភះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងត្រួតពិនិត្យស្ថានភាពផលិត កម្មកសិកម្មនៅរដូវប្រាំង ក៏ដូចជាការងារគ្រប់គ្រងទំនប់ទប់ទឹកនៅខេត្ត Nam Dinh ( ភាគឃាងជើងវៀតណាម)។ ទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រជាជននៅឃុំ
Xuan Ninh ស្រុក Xuan Truong និងឃុំ Hai Ha ស្រុក Hai Hau ខេត្ត Nam Dinh ឧបនា
យករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា÷បក្ស រដ្ឋ បាននិងកំពុងយកចិត្តទុកដាក់ ជាច្រើន ចំពោះ ផលិតកម្ម ការសិកម្ម ជាមួយគោលនយោបាយជួយឧបត្ថម្ភកសិករធ្វើផលិតកម្មជាច្រើន។
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai អញ្ជើញទៅត្រួតពិនិត្យការងារផលិតកម្មនារដូវប្រាំងនៅខេត្ត Nam Dinh(http://laodong.com.vn/) |
នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nam Ninh ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានវាយតំលៃយ៉ាងខ្ពស់ បណ្ដាសមិទ្ធិដែលខេត្ត Nam Dinh ទទួលបាន ក្នុងការកសាងជនបទថ្មី ពិសេសគឺការធ្វើវាលស្រែធំ៕