ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស Belarus
|
ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ទទួលជួបអនុរដ្ឋមន្រ្តី
ការបរទេស Belarus Sergey Aleinik
(រូបថតៈ chinhphu.vn) |
(VOVworld)-នាថ្ងៃទី៥វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី Hoang
Trung Hai បានទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស Belarus Sergey Aleinik បានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំលើកទី៩ គណៈ កម្មាធិការអន្តររដ្ឋា
ភិបាលវៀតណាម-Belarus លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសា្រស្រ្ត បច្ចេក
វិទ្យានៅវៀតណាម។ ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai បានចាត់ទុកថាដើម្បី
ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហការជាមួយ
គ្នាជម្រុញតួនាទី សកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងជម្រុញ
ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងកិច្ចព្រម
ព្រៀងរវាងវៀតណាមជាមួយសម្ព័ន្ធពន្ធរដ្ឋករ Belarus-រុស្ស៊ីKazakhtanធ្វើជាមូល
ដ្ឋានបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីនានាក្នុង បណ្តាឆ្នាំខាងមុខ។ អនុរដ្ឋ
មន្រ្តី Belarus Sergey Aleinik បានអះអាងថា Belarus ជានិច្ចកាលចាត់ទុកវៀត
ណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី ភាគីទាំងពីរនៅមានសក្តានុភាពនិងឱកាស
ជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ៕