ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាប្រធានគណៈកម្មាធិការសហប្រតិបត្តិការមេគង្គ JCCI

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាប្រធានគណៈកម្មាធិការសហប្រតិបត្តិការមេគង្គ JCCI - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាប្រធានគណៈកម្មាធិការសហប្រតិបត្តិការមេគង្គ JCCI (vccinews.vn)


        Vovworld-នាថ្ងៃទី២៧តុលានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត​
ណាម​លោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយលោក Yoichi Kobayashi
ប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ សភា​ពាណិជ្ជកម្ម​និង
ឧស្សាហកម្មជប៉ុន (JCCI) ដឹកនាំគណៈប្រតិភូអង្គភាពអាជីវកម្ម​ជប៉ុនបំពេញទស្សន
កិច្ចនៅវៀតណាម។ នៅទីនេះ លោក Hoang Trung Hai មានបំណងអង្គភាពអាជីវកម្ម
នៃភាគីទាំងពីរបន្តមានការអភិវឌ្ឍន៍ថ្មីក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគ ពិសេស
គឺក្នុងផ្នែកឧស្សាហកម្មអាទិភាពក្នុងយុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្មក្នុងក្របខ័ណ្ឌ
សហប្រតិបត្តិការវៀតណាម-ជប៉ុន។ រីឯលោក Yoichi Kobayashi បានឲ្យដឹងថា
គោលដៅនៃគណៈប្រតិភូ JCCI មកវៀតណាម​គឺ​ធ្វើការជាមួយស្ថាប័នវៀតណាម
បន្តពិនិត្យបរិយាកាសវិនិយោគហេដ្ឋានរចនា​សម្ព័ន្ធនៅមណ្ឌលឧស្សាហកម្មមួយ
ចំនួនដើម្បីវិនិយោគ ពិសេសគឺក្នុងវិស័យ​ឧស្សាហកម្មឧបត្ថម្ភ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ