ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទៅដំណើរទស្សនកិច្ចនៅស្វ៊ីស

នាថ្ងៃទី ២៩ សីហា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan មានថ្ងៃជួបធ្វើការទី ១ នៅស្វ៊ីស ក្នុងដំណើរទស្សនកិច្ច ៥ ថ្ងៃនៅ
ប្រទេសភាគកណ្ដាលអឺរ៉ុបនេះ។ ថ្លែងមតិជាមួយតំណាងនៃអង្គភាពអាជីវកម្មស្វ៊ីស
ចំនួន ៤៣ នៅសភាពាណិជ្ជកម្មស្វ៊ីស-ទ្វីបអាស៊ី (SACC) នៅទីក្រុង Zurich ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ច កាលបង្ក
លក្ខណៈងាយស្រួលដើម្បីបណ្ដាអង្គភាពអាជីវកម្មស៊្វ៊ីសវិនិយោគ ធ្វើអាជីវកម្ម មាន
ប្រសិទ្ធភាពនៅវៀតណាម ក៏ដូជា ត្រៀមខ្លួនជាស្រេចស្តាប់យោបល់របស់អង្គភាព
អាជីវកម្មអន្តជាតិ និយាយរួម និងស្វ៊ីស និយាយដោយឡែក សំដៅសុក្រិតបរិយាកាស អាជីវកម្មនិងវិនិយោគនៅវៀតណាមថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan មានគោលបំណងថា៖ SACC បង្កឱកាសជាច្រើនថែមទៀត ដើម្បីអង្គភាព អាជីវកម្មនៃប្រទេសទាំង ២ ជួបប្រាស្រ័យ ផ្លាស់ប្តូព័ត៌មាន ស្វែងយល់ទីផ្សារ
សហប្រតិបត្តិការ រួមចំណែកជំរុញបណ្ដាសមិទ្ធិសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ
រវាង ប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត៕

ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទៅដំណើរទស្សនកិច្ចនៅស្វ៊ីស - ảnh 1
គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan មានថ្ងៃជួបធ្វើការទី ១ នៅស្វ៊ីស

ប្រតិកម្មទៅវិញ

ផ្សេងៗ