ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទៅបំពេញទស្សនកិច្ចនៅប៊ុលហ្គារី
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan (http://www.vietnamplus.vn) |
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្គារី នារសៀល ថ្ងៃទី ១ កញ្ញា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan និងគណះប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលវៀតណាមបានមានជំនួបសន្ទនា ជាមួយកម្មា
ភិបាល បុគ្គលិក នៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមដែលកំពុង រស់នៅ និងសិក្សារនៅរដ្ឋធានី Sophia ប៊ុលហ្គារី ។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានស្នើស្ថានទូត ត្រូវការយកចិត្តទុកដាក់ជាច្រើនជាងទៀត ដល់ការងារទំនាក់ ទំនងការទូត បំរើសេដ្ឋកិច្ច ជួយកម្មាភិបាល ផ្នែក តំបន់ និងអង្គភាពអាជីវកម្មនៃប្រ
ទេសទាំងពីរ បង្កើត និងអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ដើម្បី បង្កើនថែមទៀត តំលៃប្រាក់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានសម្ដែងការជឿជាក់ថា៖ ជនវៀតណាមម្នាក់ៗ នៅ ប៊ុលហ្គារី នឹងជាស្ពានតភ្ជាប់ រួមចំណែក ផ្សព្វផ្សាយអំពីទឹកដី វប្បធម៏ និងមនុស្សវៀតណាម រួមចំណែកជំរុញវៀតណាមនិងប៊ុលហ្គារី ខិតជិតគ្នាជាង៕