ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០ - ảnh 1
ពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០

          (VOV)_នាយប់ថ្ងៃទី២៨វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី​បូក
សរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០។ ថ្លែងមតិនៅទីនេះ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ ការប្រកួតថ្វី​ដៃអាស៊ានលើកទី១០នៅវៀតណាមប្រកបដោយជោគជ័យ បង្ហាញនូវវិធីបណ្ដុះ​បណ្ដាលវិជ្ជាជីវះរបស់វៀតណាមបានមានការរីកចំរើនជាច្រើន ហើយបានមិត្តភក្តិអន្តរជាតិវាយតំលៃ
ខ្ពស់ ហើយពីនោះជំរុញក្រុមវៀតណាមទទួលបានស្នាដៃខ្ពស់ជាង ក្នុងការប្រកួត
ផ្សេងៗ នាពេលខាងមុខនេះ។

          ការប្រកួតថ្វីដៃអាស៊ានលើកទី១០ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ 
តុលា  ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ ដោយមានមុខរបរចំនួន២៥ ទាក់ទាញបេក្ខជនចំនួន២៨៣នាក់ មកពីប្រទេសអាស៊ានទាំង១០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ