ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ឆ្លើយសំនួរដេញដោលនៅសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ឆ្លើយសំនួរដេញដោលនៅសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc បានតាងនាមឲ្យរដ្ឋាភិបាលបំភ្លឺអំពីបញ្ហាមួយចំនួនដែលសមាជិក
សមាជិការសភាអ្នកបោះឆ្នោតយកចិត្តទុកដាក់ ទន្ទឹមនឹងនោះផ្ទៀងស្ដាប់និងឆ្លើយ
សំនួរជាច្រើនដោយផ្ទាល់ដែលទាក់ទិនដល់បញ្ហាធំៗក្នុងគោលដៅភារកិច្ចនិង
ដំណោះស្រាយបញ្ជាណែនាំគ្រប់គ្រងសេដ្ឋកិច្ចក៨ដូចជាបញ្ហាក្តៅគគុកដែលអ្នក
បោះឆ្នោតយកចិត្តទុកដាក់។
ឧបនាយករដ្ឋមន្ត្រីNguyen Xuan Phuc បានបំភ្លឺបញ្ហាជាក់ស្ដែងមួយចំនួនក្នុង
ការបញ្ជាគ្រប់គ្រងសេដ្ឋកិច្ចសង្គមនាខែឧសភានិង៥ខែដើមឆ្នាំ។ លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ទីមួយគឺបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពគំរោងការរៀបចំរចនាសម្ប័ន្ធផ្នែក
កសិកម្មឡើងវិញតាមទិសលើកកំពស់តំលៃបង្កើន អភិវឌ្ឍន៍ដ៏និរន្តរភាព។ ទីពីរគឺ
ជំរុញបើកទូលាយទីផ្សារនាំចេញកសិកម្ម។ ទីបីគឺអនុវត្តប្រកបដោយប្រសិទ្ធិភាព
គំរោងការអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសផ្សាភ្ជាប់ចលនាជនវៀតណាមអាទិភាពប្រើ
ប្រាស់ទំនិញវៀតណាម។ ទីបួនគឺបន្តពិនិត្យសុក្រិដ្ឋយន្តការគោលនយោបាយច្បាប់
ជំរុញកំណែទម្រង់រដ្ឋបាលជាដើម។”
ស្ដីពីគោលនយោបាយកាត់បន្ថយភាពក្រីក្រដ៏និរន្តរភាព ពិសេសគឺចំពោះជន
រួមជាតិជាជនជាតិភាគតិច ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជាថវិការរដ្ឋនៅមានកំហិត
ប៉ុន្តែវិស័យកាត់បន្ថយភាពក្រិគ្រនៅតែបន្តអាទិភាពរៀបចំប្រភពកំលាំងរដ្ឋនិងចលនា
ការចូលរួមរបស់សង្គម។ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“រដ្ឋាភិបាលបញ្ជាណែនាំកសាងកម្មវិធីកាត់បន្ថយភាពក្រីក្រដល់ឆ្នាំ២០២០ តាម
ទិសដៅលើគ្រប់វិស័យជាងទៀតដោយបទដ្ឋានក្រីក្រពហុទិស។ អនុវត្តដោយព្រមៗ
គ្នាប្រកបដោយប្រសិទិភាពរាល់ដំណោះស្រាយជួយឧបត្ថម្ភជនក្រីក្រទាក់ទងនឹង
សុខាភិបាល អប់រំផ្ទះនៅជាដើម។”
នាព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏ទទួលបានសំនួរសួរ
ដេញដោលជាច្រើនដែលប្រមូលផ្ដុំទៅលើបណ្ដាបញ្ហា ដំណោះស្រាយជួយឧបត្ថម្ភ
សហគមន៍អង្គភាពអាជីវកម្មក្នុងកាលៈទេសៈវៀតណាមបាននិងកំពុងចុះហត្ថលេ
ខាលើបណ្ដាកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីនានា។ឆ្លើយ
សំនួររបស់សមាជិកសភានៃទីក្រុង Da Nang លោក Huynh Nghia ស្ដីពីដំណោះ
ស្រាយធានាឲ្យការងារបង្ការប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព លោក
Nguyen Xuan Phuc បានឲ្យដឹងថា៖
“នាពេលខាងមុខ បក្ស រដ្ឋនឹងប្រមូលផ្ដុំបញ្ជាណែនាំកសាងរបបដើម្បីធ្វើ
យ៉ាងម៉េចមិនអាច មិនគួរមិនហានអំពើពុករលួយ។ជាមួយគ្នានោះគឺវិធានការ
ផ្សេងៗទៀតដូចជាឃោសនាចលនាប្រជាជនសហប្រតិបតិ្តការអន្តរជាតិ ព្រម
ទាំងពង្រីកតួនាទីរបស់ស្ថាប័នដោយប្រជាជនជ្រើសតាំង រណសិ្សមាតុភូមិក្នុង
ការរកឃើញករណីអំពើពុករលួយ”។
ក៏នាព្រឹកថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Pham
Vu Luan ក៏បានបញ្ចប់ការឆ្លើយសំនួរសួរដេញដោលរបស់ខ្លួនផងដែរ៕