ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam |
(VOV)_អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុនសម័យប្រជុំលើក
ទិ១១ រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី៧ មិនា ឧបនាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc និងគណៈប្រតិភូរដ្ឋសភាខេត្ត Quang Nam បានមានជំនួបប្រាស្រ័យជា
មួយអ្នកបោះឆ្នោត ស្រុកព្រៃភ្នំខ្ពស់ Nam Tra My ។ថ្លែងមតិនៅទីនេះ លោក Nguyen
Xuan Phuc បានអះអាងថា៖
“ យើងខ្ញុំបានផ្ទៀងស្ដាប់មតិរបស់ប្រជាជន ដើម្បីបន្តរួមវិភាគទានចំពោះបក្ស
រដ្ឋ រដ្ឋសភា នូវបណ្ដាបញ្ហាដែលបានដាក់ចេញ ដូចជា៖ត្រូវធ្វើយ៉ាងម៉េចដើម្បីគោល
នយោបាយកាន់តែល្អ ជំរុញខ្លាំងឧស្សាហូបនីយកម្ម សេវាកម្ម នៅតំបន់លំបាកនេះ។
យើងក៏ត្រូវប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមន៍អោយបាន
ល្អប្រសើរថែមទៀត៕”