ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli


        Vovworld-ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិនចូលរួមផ្សារណាត់​
ពិព័ណ៌ចិន-អាស៊ាននិងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន​លើក​
ទី១២នៅខេត្ត Guangxi ចិន នាថ្ងៃទី១៥កញ្ញានៅក្រុងប៉េកាំង ឧបនាយក​​រដ្ឋមន្ត្រី​វៀត
ណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ​ឧបនាយក​រដ្ឋមន្ត្រីចិនលោក
Zhang Gaoli។ ភាគីទាំងពីរបានឯកភាពបន្តរក្សាដំណើរ​ទស្សន​កិច្ចជំនួបសន្ទនាជាន់
ខ្ពស់បង្កើនការជួបប្រាស្រ័យប្រជាជនជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន
ដំបន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្ក​លក្ខណៈងាយស្រួលដើម្បី
ជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
ស្ដីពីបញ្ហានៅសមុទ្រភាគីទាំងពីរឯកភាពរួម​គ្នាត្រួត​ពិនិត្យល្អជំលោះនៅសមុទ្រ គ្មាន
សកម្មភាពធ្វើឲ្យស្មុគស្មាញបើកទូលាយជំលោះ រួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រ
ខាងកើត រួមចំណែករក្សាសន្តិភាព​ស្ថិរភាព​និងអភិវឌ្ឍន៍របស់ដំបន់ សមស្របនឹងច្បាប់
អន្តរជាតិ ពិសេសគឺអនុសញ្ញា​អង្គការ​សហប្រជាជាតិស្ដិពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ