ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសម្តែងការគួរសមអគ្គលេខានិងជាប្រធានរដ្ឋនិងប្រធានរដ្ឋសភាឡាវ
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងជំនួបជាមួយ
ប្រធានរដ្ឋសភាឡាវ (រូបថតៈVGP)
|
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ
នាព្រឹកថ្ងៃទី១០ធ្នូ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញជួប សម្តែងការគួរសម អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក
Choummaly Saynhasone និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathotou ។ ក្នុងការជួបជាមួយថ្នាក់ដឹកនាំឡាវ លោក Nguyen Xuan Phuc បានអះអាងថា
បក្ស រដ្ឋសភា រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមជានិច្ចការយកចិត្តទុក
ដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាង
វៀត ណាមជាមួយឡាវ។ ភាគីទាំងពីរបានផ្លាស់ប្តូរលើគំរោងការណ៍ វិស័យ
សហប្រតិបត្តិការមួយចំនួន រួមចំណែកលើកកំពស់គុណភាពនិងប្រសិទ្ធិភាព
នៃទំនាក់ទំ នងទ្វេភាគីវៀតណាមឡាវ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន
ព្រមព្រៀង ជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ទាំង
ក្នុងក្របខ័ណ្ឌទ្វេ ភាគីផងក៏ដូចជាលើបណ្តាវេទិការអន្តរសភាតំបន់និងអន្តរ
ជាតីទៀតផង៕