ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការអធិការកិច្ចរដ្ឋាភិបាលឡាវ
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការអធិការកិច្ចរដ្ឋាភិបាលឡាវ (Image: doanhnghiep.vn) |
(VOVworld) – នារសៀលថ្ងៃទី ១៥ មិថុនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូគណៈកម្មាធិការអធិការកិច្ចរដ្ឋាភិបាលឡាវដឹកនាំដោយអគ្គអធិការរង
លោក Bounpone Sangsomsak ដែលកំពុងមានដំណើរទស្សនកិច្ចនៅ
វៀតណាម។ ក្នុងជំនួប លោក Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាល វៀតណាមបង្កលក្ខណៈងាយស្រួលដើម្បីប្រទេសទាំង ២ បង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យអធិការកិច្ច ដោះស្រាយបណ្តឹងតវ៉ានិងបង្កើនការងារបង្ការ ប្រឆាំងនឹងអំពើពុករលួយ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួន
ជាស្រេចជួយឧបត្ថម្ភបណ្តុះបណ្ដាលកម្មាភិបាលអធិការកិច្ចរបស់រដ្ឋាភិបាល
ឡាវតាមសំណូមពរ ផងដែរ៕