(VNA) – នារសៀលថ្ងៃទី ៨ តុលា នៅទីស្នាកការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូ
រដ្ឋាភិបាលគុយបាដឹកនាំដោយអនុប្រធានក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយបា លោក
Marino Murillo Jorge ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅ
វៀតណាម។ ក្នុងការជួបសន្ទនានេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមសប្បាយរីករាយចំពោះសមិទ្ធិដ៏ធំ ធេង ដែលគុយបាទទួលបាននិងអះអាងថា៖ រដ្ឋាភិបាលវៀតណាមនឹងខំប្រឹង ប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរួមជាមួយភាគីគុយបាដំណើរការ
អនុវត្តរាល់កិច្ចព្រមព្រៀងដែលត្រូវបានចុះហេត្ថលេខារវាងថា្នក់ដឹកនាំជាន់ខ្ពស់
នៃប្រទេសទាំង ២ ប្រកបដោយប្រសិទ្ធភាព។ តាមឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានឲ្យដឹងទៀតថា៖ ប្រទេសទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ
និងគាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិនិងក្នុងតំបន់នានាដើម្បីពង្រឹង
និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត៕
|
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋាភិបាលគុយបាដឹកនាំដោយអនុប្រធានក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយបា លោក Marino Murillo Jorge (Image: Internet) |