ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណះប្រតិភូឡាវ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_នាព្រឹកថ្ងៃទី១៩ ធ្នូ នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោ
បាយ និងជាឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួប
សន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមអំពីការអភិវឌ្ឍន៍ជន
បទនិងកាត់បន្ថយភាពក្រីក្រឡាវ។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc
បានអោយដឹងថា៖ នាពេលខាងមុខនេះ វៀតណាមនឹងបង្កើនទុន ODA ចំនួន៣០%
សំរាប់ឡាវ។ ចំនួនទឹកប្រាក់នេះនឹងប្រមូលផ្តុំវិនិយោគអោយបណ្ដាខេត្ត ទីក្រុង និង
ប្រជាជនឡាវដែលកំពុងជួបការលំបាកជាច្រើន ដើម្បីជំរុញខ្លាំងការកាត់បន្ថយភាព
ក្រីក្រ។ ទន្ទឹមនឹងនោះ វៀតណាមក៏បង្កើនបណ្ដាគំរោងការណ៍វិនិយោគធំៗនៅឡាវ។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជនវៀត
ណាមយកចិត្តទុកដាក់ជាពិសេសដល់ការ គោរព ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត
ភាពជាពិសេស វៀតណាម-ឡាវអោយកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ
ប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ដល់ភារកិច្ចអប់រំប្រពៃណីចំពោះបណ្ដាជំនាន់វ័យ
ក្មេងផង និងបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងជីវភាពរស់នៅ
ជំរុញខ្លាំងបណ្ដាសកម្មភាពកិច្ចការបរទេសដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមក
ពិសេសគឺការងារចែករំលែកបទពិសោធន៍ក្នុងការងារកាត់បន្ថយភាពក្រីក្រ កសាង
ជនបទថ្មី៕