ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រគល់ប័ណ្ណរៀបចំណាត់ថ្នាក់កេរិ៍តំណែលជាតិពិសេសវិហារTrang Trinh
|
ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan
Phuc អញ្ជើញប្រគល់ប័ណ្ណរៀប ចំណាត់ថ្នាក់
កេរិ៍តំណែលជាតិពិសេសសម្រាប់មណ្ឌលកេរិ៍តំណែល
Trang Trinh |
(VOVworld)-នាយប់ថ្ងៃទី៧មករានៅឃុំ Ly Hoc ស្រុក Vinh Bao ទីក្រុងហាយ
ហ្វុង ជាស្រុកកំណើតរបស់ Trang Trinh(អ្នកវប្បធម៌) Nguyen Binh Khiem គណៈកម្មាធិការប្រជាជនទីក្រុងហាយហ្វុងបានរៀបចំពិធីទទួលប័ណ្ណរៀបចំ
ណាត់ថ្នាក់វិហារ Trang Trinh ជាកេរិ៍តំណែលជាតិពិសេស។ ឧបនាយករដ្ឋ
មន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់ប័ណ្ណ
រៀប ចំណាត់ថ្នាក់កេរិ៍តំណែលជាតិពិសេសសម្រាប់មណ្ឌលកេរិ៍តំណែលTrang
Trinh Nguyen Binh Khiem ជូនចំពោះគណៈកម្មាធិការប្រជាជនទីក្រុងហាយ
ហ្វុង។
ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសំណូមពរ ទីក្រុងហាយហ្វុងពង្រឹងនិងពង្រីកនូវតម្លៃសតិអារម្មណ៍និងបេតិកភ័ណ្ឌរបស់អ្នក
វប្បធម៌ Nguyen Binh Khiem។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះ
អាងថា បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសមានបំណងរក្សានូវតម្លៃនេះជានិច្ច សំដៅរួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿនពោរពេញទៅដោយ
អត្តសញ្ញាណជាតិ៕