ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Ninh
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថ្លែងមតិនៅក្នុងការជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោត (រូបថតៈ VGP/Hải Minh) |
(VOVworld)-នៅក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Dam Ha ខេត្ត
Quang Ninh ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ធ្នូ ឧបនាយករដ្ឋមន្ត្រីលោក Pham
Binh Minh បានជូនដំណឹងនូវលទ្ធផលលេចធ្លោបំផុតនៃកិច្ចប្រជុំរដ្ឋសភា លើក
ទី១០ នីតិ កាលទី១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០តុលាដល់ថ្ងៃទី២៧
វិច្ឆិកាកន្លងទៅ។ នៅ ទីនេះ លោក Pham Binh Minh បានអះអាងថា ក្នុងឆ្នាំ
២០១៥នេះ សេដ្ឋកិច្ចក្នុងប្រទេសមានការបំរ៉ែបំរួលយ៉ាងសកម្ម ប៉ុន្តែបំណូលសា
ធារណនៅស្ថិតក្នុងកម្រិតខ្ពស់ ជាពិសេសស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅ
តំបន់ជាច្រើនមានបំរ៉ែបំរួល យ៉ាងស្មុគ្រស្មាញ។ លោកឧបនាយករដ្ឋមន្ត្រីបាន
សង្កត់ធ្ងន់ថា ខណៈដែលសហគមន៍អាស៊ានបានបង្កើតជាផ្លូវការ កិច្ចការគាំពារ
អ្នកនេសាទ ការងារការពារព្រំដែន ជាពិសេសដែនសមុទ្រខាងកើតបញ្ហាកំណែ
ទម្រង់រដ្ឋបាល និងយន្តការ មួយចំនួនក៏ត្រូវទទួលបានការយកចិត្តទុកដាក់
ផងដែរ។ លោកមានប្រសាសន៍ ថា៖
“នារយៈពេល៥ឆ្នាំកន្លងទៅជាពិសេសគឺឆ្នាំ២០១៥នេះ វៀតណាមបានចុះ ហត្ថលេខាជារួចរាល់ជាមួយចិនលើកិច្ចព្រមព្រៀងធ្វើដំណើរទៅវិញទៅមកនៅ
ទន្លេ Bac Luan។ នេះជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងចំនួន២ដែលវៀតណាមបានសម្រេច សំដៅធានាការគ្រប់គ្រង់ព្រំដែន”។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតស្រុក Bình Liêu ខេត្ត Quang Ninh ។ អ្នកបោះឆ្នោតខេត្ត Quang Ninh បានសម្តែងនូវការយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ចសង្គម របស់តំបន់ព្រៃភ្នំ និងដាក់សំណើរអំពីសុខុមាលភាពសង្គម គោលនយោបាយ កាត់បន្ថយភាពក្រីក្រ
ជាដើម។ តាងនាមគណៈប្រតិភូសមាជិកសភាខេត្ត Quang Ninh ឧបនាយករដ្ឋមន្ត្រី
Pham Binh Minh បានទទួលយករាល់មតិ សំណើររបស់ អ្នកបោះឆ្នោត ដើម្បីរាយ
ការណ៍ជូនរដ្ឋសភានាសម័យប្រជុំខាងមុខ៕