ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញ លោកស្រី Barbara Szymanowska (http://dangcongsan.vn/)

          (VOV)_នាថ្ងៃទី ៤ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ មន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទទួល​ជួប​សន្ទនាជា មួយឯកអគ្គរដ្ឋទូតប៉ូឡូញ លោកស្រី Barbara Szymanowska ដែលមកសម្ដែងការគួរ
សម  ក្នុងឱកាសបកបំពេញបេសកកម្មការទូតនៅវៀតណាម​។

          នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើភាគីទាំងពីរ​ត្រូវ​ពង្រឹងនិង ពង្រីកការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យថ្នាក់ដឹកនាំជាន់​ខ្ពស់​ រៀបចំបណ្ដាសកម្ម ភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត​ទំនាក់ទំនងការទូតរវាងប្រទេស
ទាំងពីរ…។ល។ រីឯខ្លួនវិញ លោកស្រី ​Barbara Szymanowska បានឯកភាពចំពោះបណ្ដា
ការវាយ តំលៃរបស់​ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh អំពីបណ្ដាលទ្ធផលដ៏ល្អប្រសើ
រវាង​ប្រទេសទាំងពីរនៃពេលកន្លងទៅ និងអះអាងថា៖ នឹងខំប្រឹងប្រែងអស់​ពីកម្លាំងកាយ ចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជា
មួយវៀតណាម ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម។

          នាថ្ងៃនេះ​ លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​អង់គ្លេស និងអៀឡង់ខាងជើង លោក Antony Stokes ដែលមកជំរាបលាក្នុង​ឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ