ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយគណៈបក្ស LDP

(VOVWORLD) -នាថ្ងៃទី៤ខែឧសភា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោ បាយគណៈ បក្ស LDP និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Fumio Kishida ក្នុងឱ កាសមកបំពេញទស្សនកិច្ចនៅវៀត ណាម។ 
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយគណៈបក្ស LDP - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយលោក Fumio Kishida ប្រធានគណៈ កម្មការស្រាវជ្រាវគោលនយោបាយគណៈ បក្ស LDP និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងឱ កាសមកបំពេញទស្សនកិច្ចនៅវៀតណាម

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ជប៉ុនក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជប៉ុន តាមរយៈប្រភពទុន ODA រួមទាំងរាល់គម្រោងការន៍វិនិយោគប្រកបដោយប្រ សិទ្ធភាពរបស់ជប៉ុន ដែល កំពុងអនុវត្តន៍នៅវៀតណាមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងនូវទស្សនៈ មុនក៏ដូចជាក្រោយរបស់ វៀតណាម គឺប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងសមស្រប ភពទុន ODA។

        រីឯខ្លួនវិញ លោក Fumio Kishida បានគូសបញ្ជាក់ថា ជប៉ុនត្រៀមជាស្រេច បន្ត ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះមានការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ បណ្តុះបណ្តាលប្រភពធនធានមនុស្សនិងបង្កើនការវិនិយោគរបស់សហគ្រាស ជប៉ុនចូលមកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ