ឧបនាយករដ្ឋមន្ត្រី PHAM BINH MINH ទទួលជួបសន្ទនាអនុប្រធានរដ្ឋសភាអាល្លឺម៉ង់
|
លោកស្រី Edelgard Bulmahn និងលោក Pham Binh Minh (http://baodientu.chinhphu.vn/) |
(VOV)_នៅក្នុងចំនួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាអាល្លឺម៉ង់លោកស្រី
Edelgard Bulmahn ថ្ងៃទី ១៥ មេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រី និង
ជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ការ
ដែល អាល្លឺម៉ង់ជាដៃគូពាណិជ្ជកម្ម EU ជួរមុខរបស់វៀតណាម និងស្នើរដ្ឋសភាអា
ល្លឺម៉ង់ បន្តគាំទ្រជំរុញថែមទៀត ដើម្បីបណ្ដាអង្គភាពអាជីវកម្មអាល្លឺម៉ង់បង្កើនការ
វិនិ យោគចូលមកវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអបអរ សាទរការដែល ជ្រើសរើសទីក្រុងហូជីមិញ ជាកន្លែងរៀបចំសន្និសីទអាជីវ កម្មអា
ល្លឺម៉ង់ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក លើកទី១៤ វិច្ឆកា ឆ្នាំ ២០១៤ ។ លោកក៏បានវាយ
តំលៃថានេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ រួមចំណែកជំរុញពាណិជ្ជកម្ម និងវិ
និយោគ រវាងអាល្លឺម៉ង់ ជាមួយប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកនិយាយរួម និងជាមួយវៀតណាម និយាយដោយលែក។ អនុប្រធានរដ្ឋសភាអាល្លឺម៉ង់ Edelgard
Bulmahn បានអះអាងថា៖ រដ្ឋសភានិងរដ្ឋាភិបាល អាល្លឺម៉ង់ ជានិច្ចកាលយកចិត្ត
ទុក ដាក់ដល់ការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងអះអាងថានឹង
ជួយជ្រោម ជ្រែងវៀតណាម បង្កើនទំនាក់ទំនងជាមួយ EU ផងដែរ។
មុននោះ នាព្រឹកថ្ងៃទី ១៥ មេសា អនុប្រធានរដ្ឋសភាអាល្លឺម៉ង់ លោកស្រី
Edelgard Bulmahn បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ៖ បេសកកម្មសន្តិភាពនៅរដ្ឋធានីហាណូយដែរ៕