ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទៅបំពេញការងារនៅខេត្ត Kon Tum

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទៅបំពេញការងារនៅខេត្ត Kon Tum - ảnh 1
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទៅបំពេញការងារនៅខេត្ត Kon Tum

(VOV)_ បន្តដំណើរបំពេញការងារនៅបណ្ដាខេត្ត ទីក្រុងនៅក្នុងតំបន់​ខ្ពង់រាប Tay
 Nguyen នារសៀលថ្ងៃទី១០​ មិនា ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួប​ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
 Kon Tum ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ​ការពារប្រទេស សន្តិសុខ និងសកម្ម
ភាពកិច្ចការបរទេសរបស់តំបន់។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានលើកសរសើរ វាយតំលៃខ្ពស់ចំ
ពោះបណ្ដាការខំប្រឹងប្រែងរបស់ខេត្ត Kon Tum ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម 
ធានាសន្តិសុខ ការពារប្រទេស និងកិច្ចការបរទេស។ លោក Pham Binh Minh ក៏
បានសង្កត់ធ្ងន់ដែរថា៖ Kon Tumជា​ខេត្តតែ១គត់ក្នុងទូទាំងប្រទេសវៀតណាម
 មានខ្សែរព្រំដែនជាមួយប្រទេសឡាវ​និងកម្ពុជា បានជាតំបន់ត្រូវបន្តរក្សាល្អកិច្ច
ការបរទេស ពូនជ្រុំថែមទៀតអោយប្រពៃណី ​កសាងខ្សែព្រំដែន​ប្រកបដោយសន្តិ
ភាព ស្ថរិភាព រួមគ្នាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ